We TV Cambodia

សណ្ឋាគារលំដាប់ផ្កាយប្រាំ Fairfield by Marriottគ្រោងបើកដំណើរការនៅដើមឆ្នាំ២០២២ខាងមុខ

សណ្ឋាគារលំដាប់ផ្កាយប្រាំ Fairfield by Marriottគ្រោងបើកដំណើរការនៅដើមឆ្នាំ២០២២ខាងមុខ

ដោយ ឧត្ដម៖ សណ្ឋាគារលំដាប់ផ្កាយប្រាំ Fairfield by Marriott ដំបូងគេនៅកម្ពុជាគ្រោងនឹងបញ្ចប់ការសាងសង់និងបើកដំណើរការនៅដើមឆ្នាំ២០២២ខាងមុខនេះបន្ទាប់ពីគម្រោងបច្ចុប្បន្នបុកគ្រោះចប់ជាស្ថាពរ ហើយការសាងសង់ក្រោមការព្យាករណ៍ទឹកប្រាក់ប្រមាណ១៥លានដុល្លារអាមេរិក។

គម្រោងសណ្ឋាគារកម្ពស់៤៥ជាន់បូករួមជាមួយនឹងអគារពណិជ្ជកម្ម សណ្ឋាគារលំដាប់ផ្កាយ៥អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះរួមមាន៖ អគារការិយាល័យទំនើបរោងភាពយន្តខ្នាតធំស្កាយបារផ្សារទំនើបកម្ពស់៥ជាន់ និងជាពិសេសវត្តមាននៃ សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញដែលជាម៉ាកសណ្ឋាគារ ឈានមុខគេ និងធំជាងគេមួយក្នុងពិភពលោក។

សណ្ឋាគារខាងលើនេះមានទីតាំងស្ថិតនៅបណ្ដោយមហាវិថីសហព័ន្ធរុស្សីជិតស្ពានអាកាស ៥ មករា ដែលបានបើកដំណើរការកាលចុងឆ្នាំ២០១៩។​

បើតាមប្រសាសន៍របស់លោក ញ៉ាង ខាន់ អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនទទួលបន្ទុកលើគម្រោងនេះ ឃើញថាដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។

លោកបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «បន្ទាប់ពីបានបញ្ចុះបឋមសិលាបុកគ្រឹះកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់យ៉ាងមមាញឹក។ នៅដំណាក់កាលនេះ បានបញ្ចប់គ្រឹះគម្រោងរូចរាល់ហើយ រងចាំតែការរៀបចំសាងសង់បន្ថែមទៀតទៅគម្រោងប៉ុណ្ណោះ។ យើងរំពឹងថានឹងចាប់បើកដំណើរការឆាប់ៗនេះ ប្រមាណដើមឆ្នាំ ២០២២ »។

ដោយឡែក លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប បានមានប្រសាសន៍ថា៖ «តាមរយៈកិត្តិនាមរបស់ក្រុមហ៊ុនជីប ម៉ុង នៅកម្ពុជា និងកិត្តិនាមរបស់សណ្ឋាគារម៉ារៀតអន្តរជាតិដែលជាក្រុមហ៊ុនសណ្ឋាគារធំជាងគេមួយនៅលើពិភពលោក នឹងនាំមុខមាត់ថ្មី និងកិត្តិនាមថ្មីជូនប្រទេសកម្ពុជា»។

«ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ខាងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា»លោកឧកញ៉ា លាង ឃុន បានបន្ថែមយ៉ាងដូច្នេះ។

សូមបញ្ជាក់ជូនថាក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈានមុនគេមួយនៅកម្ពុជាដែលបានវិនិយោគលើអាជីវកម្មជាច្រើនប្រភេទរួមមាន៖ សម្ភារៈសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប និងធនាគារដែលនឹងគ្រោងសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

គួររំលឹកថាសណ្ឋាគារ Fairfield by Marriott Phnom Penh គឺជាគម្រោងសណ្ឋាគារលំដាប់អន្តជាតិទី២ របស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលនៅសណ្ឋាគារលំដាប់អន្តជាតិគឺសណ្ឋាគារ Hyatt Regency Phnom Penh ដែលបច្ចុប្បន្នកំពុងសាងសង់បានជិត ៥០ ភាគរយទៅហើយ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារប្រេន Marriott International នេះមានដើមកំណើតមកពីសហរដ្ឋអាមេរិកហើយបច្ចុប្បន្នមានសាខាជាង ៦០០០ កន្លែងក្នុង ១២២ ប្រទេសលើពិភពលោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *