
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ បានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃប្រមាណ ៦១,៣លានដុល្លារអាមេរិកថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។
គម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មួយនេះមានទីតាំងនៅទល់មុខសណ្ឋាគារសុខា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd។
បច្ចុប្បន្នសណ្ឋាគារនេះកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២១ ។
គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងផ្តល់ ការងារដល់ជាច្រើនដល់អ្នកនៅក្នុងតំបន់រហូតទៅដល់ ៥៥៨កន្លែងឯណោះ។
សូមបញ្ជាក់ថា គម្រោងនេះរួមមានសេវាកម្មផ្សេងៗទៀតដូចជា បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម៕
