
ដោយៈ ទិន សុខាវុធ
ពិធីសម្ពោធចាប់ផ្តើមការសាងសង់សណ្ឋាគារផ្កាយប្រាំមួយ មានឈ្មោះថា Sihanouk Ville V-Continent International Hotel ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ នៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។ សំណង់សណ្ឋាគារនេះ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២១ ។
នៅពេលសង់រួច សណ្ឋាគារ Sihanouk Ville V-Continent International Hotel នឹងចែកចេញជា ៤ អគារដែលនៅក្នុងនោះ អាគារកំពស់ ១០ ជាន់មានចំនួនពីរ អគារកំពស់ ២៧ ជាន់ចំនួន ១ ខុនដូកំពស់ ២៤ ជាន់ចំនួន ១ និងផ្សារទំនើបកំពស់ ២ ជាន់ចំនួន ១ នៅចំកណ្តាលបរិវេណសណ្ឋាគារ។ ជារួម ចំនួនបន្ទប់ទាំងអស់នៅក្នុងសណ្ឋាគារនឹងមានចំនួនសរុប ១,១១១ បន្ទប់ ចែកចេញជាបន្ទប់ការិយាល័យនិងបន្ទប់ស្នាក់នៅ។
សំណង់សណ្ឋាគារ Sihanouk Ville V-Continent International Hotel ត្រូវបានវិនិយោគដោយ អ៊ិចប្រ៊េសគ្រុប ហូលឌីង លីមីតធីត ដែលបានបោះទុនវិនិយោគប្រមាណជា $227 លានសដុល្លារក្នុងការសាងសង់សណ្ឋាគារនេះ៕

