We TV Cambodia

សញ្ញាវិជ្ជមានដែលអាចធ្វើអោយសេដ្ឋកិច្ចសកលងើបឡើងវិញនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២

សញ្ញាវិជ្ជមានដែលអាចធ្វើអោយសេដ្ឋកិច្ចសកលងើបឡើងវិញនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការយល់ឃើញរបស់អ្នកជំនាញសេដ្ឋកិច្ច លោកង៉ែត ជូ បានបង្ហើបឱ្យដឹងថា សញ្ញាវិជ្ជមានដែលអាចធ្វើអោយសេដ្ឋកិច្ចសកលងើបឡើងវិញនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ មានកត្តាបី។

កត្តាទី១៖ យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៣បានរកឃើញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅបណ្តាប្រទេសអ្នកមាននឹងកើតមាននៅពាក់កណ្តាលឆ្នាំ២០២១។

កត្តាទី២៖ លោកត្រាំបានប្រាប់គ្នីគ្នារបស់លោកនៅសេតវិមានអោយសហការផ្ទេរអំណាចទៅក្រុមលោកចូបៃដិន។

កត្តាទី៣៖ លោកចូបៃដិនបានតែងតាំងលោកស្រី ចាណែត យីលីន ជាលេខារតនាគារអាមេរិក។ ការតែងតាំងនេះត្រូវបានសាធារណជនអបអរសាទរ និងមានជំនឿចិត្តថាសេដ្ឋកិច្ចអាមេរិកនឹងមានភាពប្រសើរឡើងព្រោះលោកស្រីគឺជាអ្នកគិតគូរពីសេដ្ឋកិច្ចដ៏ម៉ត់ចត់បំផុត។ លោកស្រីមិនយកកិច្ចការនយោបាយមកលាយឡំនឹងការដឹកនាំផ្នែកសេដ្ឋកិច្ចនោះទេ៕

 

Related Articles