We TV Cambodia

សញ្ញាទាំង ៣ ដែលបង្ហាញថាមនុស្សជុំវិញអ្នក ជឿជាក់លើអ្នក និងគោរពស្រលាញ់អ្នក

សញ្ញាទាំង ៣ ដែលបង្ហាញថាមនុស្សជុំវិញអ្នក ជឿជាក់លើអ្នក និងគោរពស្រលាញ់អ្នក

ដោយ៖ស្រីពេជ្រ

រូបតំណាង ប្រភព៖ Google

ជាការពិតណាស់ ការជឿទុកចិត្តលើនរណាម្នាក់ពិតជាត្រូវការពេលវេលា និងការអត់ធ្មត់។ មនុស្សម្នាក់ៗត្រូវការកសាងកេរ្តិ៍ឈ្មោះល្អ ហើយក៏ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញផងដែរ ដើម្បីឱ្យគេជឿទុកចិត្ត គោរពស្រលាញ់ ព្រោះជាទូទៅមនុស្សពិបាកនឹងសម្របខ្លួនជាមួយអ្នកដទៃណាស់។

 

១)ភាពជាអ្នកដឹកនាំ

មេដឹកនាំល្អ គឺជាបុគ្គលដែលស្តាប់ប្រជាជន និងបុគ្គលិកថ្នាក់ក្រោម។ ព្រោះ អ្នកដឹកនាំដែល ចេះស្ដាប់យោបល់អ្នកដទៃ បានន័យថាគាត់គោរពសិទ្ធបញ្ចេញមតិរបស់អ្នកដទៃ ក៏ដូចជាឱ្យតម្លៃដល់បុគ្គលដែលនៅថ្នាក់ក្រោម។ បើអ្នកជាអ្នកដឹកនាំ ដែលមានការឧត្តមគតិ មានទំនួលខុសត្រូវ ពិតណាស់អ្នកជុំវិញខ្លួន ប្រាកដជា គោរព ស្រលាញ់ និងឱ្យតម្លៃអ្នកវិញ។

២)ការងារជាក្រុម

នៅក្នុងអង្គការមួយ ក្រុមហ៊ុនមួយ ស្ថាប័នមួយមនុស្សភាគច្រើននឹងសហការជាមួយអ្នក ទោះបីក្នុងគម្រោងដែលពិបាកធ្វើយ៉ាងណាក៏ដោយ។ នេះគឺជាសញ្ញានៃភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ដែលជាហេតុទទួលបានជោគជ័យ។ ពិតណាស់ នៅពេលដែលអ្នកកំពុងតែជិះទូករួមគ្នា អ្នកត្រូវតែចេះសហការគ្នា គោរពគ្នា ត្រូវមានទំនួលខុសត្រូវ និងស្មោះត្រង់ជាមួយគ្នា។ នោះហើយ ជាកត្តាដែលនាំឱ្យក្រុមអ្នកសម្រេចនូវសមិទ្ធផលជាទីគាប់ចិត្ត។

៣)ទំនុកចិត្ត

មនុស្សបង្កើតរូបភាពវិជ្ជមានពីខាងក្នុង និងខាងក្រៅដើម្បីទទួលបានការទុកចិត្តពីមជ្ឈដ្ឋានមនុស្សជុំវិញ។ វិទ្យាសាស្រ្តក៏និយាយដែរថាប្រសិនបើអ្នកមានចិត្តល្ ចិត្តសណ្ដោស អ្នកអាចក្លាយជាអ្នកដឹកនាំល្អបាន។ ព្រោះការជឿទុកចិត្ តគឺជាតម្រូវការដែលចាំបាច់ មុននឹងទាមទារឱ្យអ្នកដទៃគោរពអ្នក។ ដូច្នេះហើយ អ្នកគួរតែកសាងទំនុកចិត្ត ចំពោះខ្លួនឯង ជាពិសេសចំពោះអ្នកដទៃ ព្រោះអ្នកអាចជាទីពឹងពាក់ពេលដែលមនុស្សជុំវិញអ្នកគេមានបញ្ហា។ បានសេចក្ដីថា ការកសាងទំនុកចិត្ត ភាពមានទំនួលខុសត្រូវក្នុងការងារជាក្រុម ភាពជាអ្នកដឹកនាំល្អ គឺជាធាតុផ្សំដែលនាំឱ្យអ្នកត្រូវបានគេ គោរពស្រលាញ់ និងជឿជាក់លើអ្នក៕

Related Articles