We TV Cambodia

សកម្មភាពទេសចរណ៍ក្នុងកំឡុងពេលភ្ជុំបិណ្យ ហាក់ស្ងប់ស្ងាត់ខ្លាំងជាងថ្ងៃសម្រាកសងចូលឆ្នាំ

សកម្មភាពទេសចរណ៍ក្នុងកំឡុងពេលភ្ជុំបិណ្យ ហាក់ស្ងប់ស្ងាត់ខ្លាំងជាងថ្ងៃសម្រាកសងចូលឆ្នាំ

រយៈពេលជាងមួយសប្ដាហ៍ក្នុងកំឡុងបុណ្យភ្ជូំបិណ្ឌនេះ ឃើញថាសកម្មភាពទេសចរណ៍ក្នុងស្រុកហាក់មានភាពស្ងប់ស្ងាត់ខ្លាំង បើធៀបទៅនឹងសកម្មភាពទេសចរណ៍កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំនាពេលកន្លងទៅ។

ភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

បុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏ធំមួយផងដែរ សម្រាប់ប្រជាជនកម្ពុជា ដែលមានរយៈពេល ៣ថ្ងៃ និងការពីធីកាន់បិណ្ឌរយៈពេល ១៥ថ្ងៃ ហើយវាគួរតែជាពេលវេលាដ៏ល្អសម្រាប់អ្នកទេសចរណ៍ក្នុងស្រុកធ្វើដំណើរកំសាន្ត និងគួរតែមានសន្ទុះជាងកាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំទៅទៀត។

ភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

ផ្ទុយទៅវិញ នៅតាមតំបន់ទេចរណ៍ផ្សេងៗបែរជាមានភាពស្ងប់ស្ងាត់ជាងថ្ងៃឈប់សម្រាកសងចូលឆ្នាំទៅវិញ ពោលគឺមានសន្ទុះប្រហាក់ប្រហែលទៅនឹងថ្ងៃធម្មតា ដែលពុំមានកម្មវិធីបុណ្យអ្វីសោះទៅវិញ ខណៈដែលមួយរយៈមុននេះ ក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ និងអាជីវកម្មទេសចរណ៍នៅតាមតំបន់ទេសចរណ៍ផ្សេងៗបាននាំគ្នារៀបចំកន្លែងកំសាន្តផ្សេងៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្នុងស្រុកសម្រាប់ពិធីភ្ជុំបិណ្ឌនេះ។

ភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗ (ប្រភព៖ ក្រសួងទេសចរណ៍)

ទោះជាយ៉ាងណា បើគិតមកទល់ពេលនេះ គឺទើបតែចូលដល់ថ្ងៃកាន់បិណ្ឌទី៩ ប៉ុណ្ណោះ ពោលគឺមិនទាន់ដល់ពិធីបុណ្យភ្ជុំបិណ្ឌធំនោះទេ ដែលនេះអាចមិនទាន់ដល់ថ្ងៃដែលប្រជាជនកម្ពុជាចេញដំណើរកំសាន្តឡើយ ព្រោះក្រុមហ៊ុន និងកន្លែងធ្វើការជាច្រើននៅបើកដំណើរការធម្មតា ហើយអ្នកប្រកបអាជីវកម្មផ្សេងៗក៏នៅរកស៊ីធម្មតានោះដែរ ពោលគឺមិនទាន់ឈប់សម្រាកនោះទេ។

សូមជម្រាបថា តំបន់ទេសចរណ៍ជាច្រើនបានរៀបចំ និងកែលម្អសេវាកម្មទេសចរណ៍របស់ខ្លួនដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ហើយគេរំពឹងថាចំនួនភ្ញៀវតេសចរណ៍អាចនឹងមានការកើនឡើងច្រើនជាថ្ងៃឈប់សម្រាកសងចូលឆ្នាំ។

អត្ថបទដោយ៖ Nevin

Related Articles