We TV Cambodia

សកម្មភាពថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរឱ្យមានភាពបៃតង

សកម្មភាពថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរឱ្យមានភាពបៃតង

ដោយ៖ពេជ្រ

បើតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។

សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ ធ្វើយ៉ាងណា ឱ្យបរិស្ថានជុំវិញមានភាពបៃតងខួបប្រាំងនិងវស្សា។ ជាមួយគ្នានេះ នៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរឯណោះវិញ ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទើបនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅដោយស្វ័យប្រវត្តិ ដែលក្នុងន័យនេះ ជាផ្នែកមួយសំខាន់ ធានាថាស្មៅក្នុងប្រាសាទលែងមានពណ៌ក្រហម និងស្វិតក្រៀម នារដូវប្រាំងទៀតហើយ។ ផ្ទុយមកវិញ វាលស្មៅទាំងនោះ នឹងមានភាពបៃតងខួបប្រាំងនិងវស្សា។

Related Articles