លោក Todd Baldwin កាលពីកំលុងពេលវ័យទើបតែ ២៥ឆ្នាំ បានរុញច្រានវាសនារបស់ខ្លួនឯងក្លាយជាសេដ្ឋីមានប្រាក់រាប់លានដុល្លារ និង ២ឆ្នាំបន្ទាប់ ក៏កាន់តែមានប្រាក់ច្រើន ជាមួយនឹងភាពវៃឆ្លាត លើការសម្រេចចិត្ដ ប្រើប្រាស់ជំនាញរកលុយ និង រកលុយក្រៅ ការជៀសវាងប្រើប្រាស់ ក្រេឌីតកាត និង មានភរិយាកំពូលអ្នកសន្សំ។
ក្នុងឆ្នាំ២០០៩ លោក Todd Baldwin បានសម្រេចចិត្ដរៀបអាពាពិពាហ៍ ជាមួយនារីម្នាក់ ដែលគាត់មនុស្សស្រីពូកែសន្សំសំចៃ។ លុះរហូតមកទល់ពេលបច្ចុប្បន្ន លោក Todd Baldwin មានវ័យ ២៧ឆ្នាំ លោកបានលាតត្រដាងពីដំណើរជីវិត មុនពេលក្លាយខ្លួនជាអ្នកមាន មានប្រាក់រាប់លានដុល្លារ។ លោក បានលើកឡើងថា ក្នុងមួយឆ្នាំគាត់អាចរកចំណូលបាន ជាង ៣០ម៉ឺនដុល្លារ បន្ទាប់ពីទូទាត់ផ្លៃចំណាយទាំងអស់។ ប្រាក់ចំណូលរបស់គាត់បានមកពីប្រភពបីផ្សេងគ្នា ផ្នែកជួលអចលនទ្រព្យ ដែលអាចរកចំណូលបាន ជាង ១០ម៉ឺដុល្លារ ក្នុងមួយឆ្នាំ ផ្នែកលក់កញ្ចប់សេវាកម្មធានារ៉ាប់រង និង មួយផ្នែកទៀត បានមកពីការងារ ក្រៅម៉ោង ជាបុគ្គលិកអតិថិជន សម្ងាត់។
មូលហេតុដែលគាត់បានក្លាយខ្លួនជាសេដ្ឋីមានប្រាក់វាល់លាននេះ គឺផ្អែកលើចំណុច ២សំខាន់ៗដែលគាត់បានធ្វើ ដោយការរស់នៅជាមួយនឹងការចាយវាយ សន្សំសំចៃឲ្យអស់ពីលទ្ធភាព ដែលផលចំនូលដែលទទួលបាន រហូតដល់ទៅ៨០%បន្ទាប់ពីការចំណាយ និងរឿងមួយទៀតគាត់មិនបានចំណាយ លើការ ចូលហាងទំនើបៗ ប្រើរបស់ថ្លៃៗនោះទេ បើសូម្បីបច្ចុប្បន្ន រូបលោកនៅតែពាក់ចិញ្ចៀន ជ័រ តម្លៃតែ១២ ជាចំណងទ្រព្យកាលពីលោករៀបការ។ ពោលជីវិតលោក ជាសេដ្ឋីមែន ប៉ុន្ដែការរស់នៅ មិនដូចជាសេដ្ឋីដទៃទៀត លើពិភពលោក។
លោក Todd Baldwin ធំដឹងពេញវ័យជាមួយម្ដាយជាស្ដ្រីមេម៉ាយ ហើយលោកចាប់ផ្ដើមធ្វើការ រកលុយតាំងតែពីអាយុ១២ឆ្នាំមកម្ល៉េះ។ ម្យ៉ាងវិញទៀត លោកមានជំនាញមួយ ចូលចិត្ដគិតរឿងសន្សំលុយ មើលឃើញផលចំណូល ច្រើន។ លុះរហូតមកពេលគាត់ពេញវ័យ គាត់ក៏បានរៀបការជាមួយនារីម្នាក់ ដែលនារីម្នាក់នោះគឺជាមនុស្សស្រីដែលល្បី ខាងសន្សំសំចៃលុយ ខ្លាំងជាងគាត់ទៀត។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
