We TV Cambodia

វ៉ាក់សាំងកូវីដ១៩របស់ចិន នឹងមកដល់កម្ពុជាក្នុងខែកុម្ភៈ

វ៉ាក់សាំងកូវីដ១៩របស់ចិន នឹងមកដល់កម្ពុជាក្នុងខែកុម្ភៈ

ដោយ៖ពេជ្រ

ភ្នំពេញ៖ វ៉ាក់សាំំងកូវីដ១៩ ដែលប្រទេសបានជួយកម្ពុជា នឹងមកដល់ក្នុងកំលុងខែកុម្ភៈ ឆ្នាំំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ស៊ីណូហ្វាម គឺជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ ៧៩.៣៤ភាគរយ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានដាក់ឱ្យអង្គការសុខភាពពិភពលោក (HWO) ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។

បើតាមលោកស្រី ឱ វណ្ណឌីន បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ត្រូវបានប្រើប្រាស់ជាង ២២០លានដូសហើយ នៅលើប្រទេសជាច្រើននៅលើពិភពលោកទាំងនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទិន និងអឺរ៉ុបផងដែរ។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មិនទាន់មានសេចក្តីរាយការណ៍ថា មានបញ្ហាក្រោយចាក់ទៅលើមនុស្សនៅឡើយនោះទេ៕

Related Articles