ក្រុមហ៊ុន Samsung ប្រទេសកូរ៉េ នឹងបញ្ជូន វិស្វកររបស់ខ្លួនចំនួន៧០០នាក់ទៅកាន់ប្រទេសវៀតណាម ក្រោយពេលភាគ្គីទាំង២បាន សម្រេចនូវកិច្ចព្រមព្រាង មួយស្ដីពីការអនុញ្ញាត ការលើកលែងច្បាប់ នៃការកំណត់ដាក់អោយនៅដោយឡែក របស់ប្រទេសវៀតណាម ក្រោយពេលមានសំណើរ ពីខាងភាគ្គី កូរ៉េ ប៉ុន្ដែត្រូវគោរពតាមលក្ខខណ្ឌនៃការកំណត់ របស់វៀតណាម។
រដ្ឋាភិបាលវៀតណាម បានសម្រេចអនុញ្ញាតលើសំណើររបស់ក្រុមហ៊ុន បច្ចេកវិទ្យា Samsung នាំបុគ្គលិក វិស្វកររបស់ខ្លួនចំនួន ៧០០នាក់ ចូលមកកាន់ប្រទេសវៀតណាម ដោយមិនបាច់ឆ្លងកាត់ដំណាក់កាល ឃាត់ដាក់នៅក្នុងតំបន់ ដោយឡែកចំនួន១៤ថ្ងៃរង់ចាំការត្រួតពិនិត្យ ប៉ុន្ដែSamsung ត្រូវគោរពតាមលក្ខខណ្ឌរបស់វៀតណាមវិញ ដោយរាល់ វិស្វ័យករទាំងអស់ ត្រូវមានលិខិតបញ្ជាក់ពីសុខភាព ហើយត្រូវធ្វើដំណើរ ទៅកាន់រោងចក្រចាស់របស់ខ្លួន ក្នុងទីក្រុង Bac Ninh មិនអាចចូលក្នុង រោងចក្រថ្មីរបស់ខ្លួន។ វិស្វករទាំង៧០០នាក់ ត្រូវធ្វើដំណើរតាមយន្ដហោះឯកជនភ្ជាប់មកជាមួយនិង លិខិតបញ្ជាក់សុខភាព ហើយឆ្ពោះដំណើរទៅកាន់រោងចក្រនៅ Bac Ninh ។ ស្ថិតក្នុងដំណើរការ ការងារ នៅតទីនោះ វិស្វករទាំង៧០០ ក៏ត្រូវធ្វើការសិក្សា តាមដានជាមួយមន្ដ្រីផ្នែកសុខភាពវៀតណាមចំនួន១៤ថ្ងៃ ដើម្បីធានាឲ្យបាននូវសុខភាពល្អពិតប្រាកដ។
លោក Mai Tien Dung មន្ដ្រីក្រសួងសុខាភិបាល វៀតណាមបានលើកឡើងថាវៀតណាម បានធ្វើការត្រួតពិនិត្យ យ៉ាងយកចិត្ដទុកដាក់បំផុត លើកិច្ចសំណើររបស់ ភាគីកូរ៉េហើយក៏បានអនុញ្ញាត ដោយមិនផ្ដោតសំខាន់លើការ ដាក់ឃុំដាច់ដោយឡែក១៤ថ្ងៃ ប៉ុន្ដែក្រុមហ៊ុន ក៏ត្រូវតម្រូវឲ្យចូលរួម ការត្រួតពិនិត្យ ១៤ថ្ងៃវិញ កន្លែងបំពេញការងារ និងភ្ជាប់មកជាមួយលិខិតបញ្ជាក់ពីសុខភាពមកជាមួយមុនពេលចូលមកវៀតណាម។ នេះជាលក្ខខណ្ឌអនុវត្ដដែល វៀតណាមអនុញ្ញាត លើសេចក្ដីសំណើរ។
រដ្ឋទូតកូរ៉េ ប្រចាំនៅទីក្រុង ហាណូយ ប្រទេសវៀតណាមបញ្ចាក់ថា ក្រុមវិស្វករ នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាម ជាក្រុម ហើយក៏នឹងគោរពនូវច្បាប់កំណត់របស់វៀតណាមដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលមេរោគ កូវីដ១៩។
គូសបញ្ជាក់ផងដែរថា ប្រទេសវៀតណាម ថ្មីៗនេះបានចេញច្បាប់ថ្មីស្ដីពីការចំណាកស្រុកចូល ដែលរាល់ជនបរទេសត្រូវបាន កំណត់ចូលទៅកាន់តំបន់ដាច់ដោឡែក ចំនួន១៤ថ្ងៃដើម្បីត្រួតពិនិត្យរកមើលនូវ មេរោគ កូវីដ១៩។ ទន្ទឹមគ្នានោះ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ត្រូវបាន បិទរោងចក្រ ក្រោយពេលមានការផ្ទុះឡើងថាមានបុគ្គលិក ១រូប មានផ្ទុក កូវីដ១៩ ដូច្នេះជាកត្ដាចំបង ក្រុមហ៊ុន ត្រូវផ្លាស់ប្ដូរគម្រោងសង្វាក់ផលិតកម្មមកាន់ប្រទេសវៀតណាម។
ដោយ៖ Stince
