We TV Cambodia

វៀតណាម ចេញសេចក្ដីប្រកាស មិនថាអ្នកដំណើរពី អឺរ៉ុប ឬ កម្ពុជាទេ​ ដែលឆ្លងកាត់វៀតណាម ត្រូវតែមានលិខិត បញ្ជាក់ពីសុខភាព

វៀតណាម ចេញសេចក្ដីប្រកាស មិនថាអ្នកដំណើរពី អឺរ៉ុប ឬ កម្ពុជាទេ​ ដែលឆ្លងកាត់វៀតណាម ត្រូវតែមានលិខិត បញ្ជាក់ពីសុខភាព
រូបភាពឯកសារ

បរទេស៖ ចាប់ផ្ដើមរាប់ពីម៉ោង ០០ នាថ្ងៃទី៧​ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋាភិបាលវៀតណា ប្រកាសទៅដល់បណ្ដា ភ្ញៀវអន្ដរជាតិទាំងអស់ មិនថាមកពីកម្ពុជា ឬអ៊ឺរ៉ុបនោះទេ ត្រូវតែមានលខិត បញ្ជាក់ពីសុខភាព មកបង្ហាញជាមុនសិន មុនពេលឆ្លងកាត់ ឬចូលមកកាន់ប្រទេសវៀតណាម។​

ក្រសួងសុខាភិបាលវៀតណាម នៅតាមបណ្ដាច្រកព្រំដែន ទាំងអស់​បានប្រកាសជាផ្លូវការពីការអនុវត្ដនិតិវិធី ចូលទៅកាន់ប្រទេសវៀតណាម ខណៈដែល​ភ្ញៀវទេសចរទាំងអស់ មិនថាកម្ពុជា ឬពីបណ្ដាអ៊ឺរុប ត្រូវតែមាន ក្រដាស់បញ្ជាក់ពីសុខភាព ឬលិខិតបញ្ជាក់ពីការត្រួតពិនិត្យ តាមរយៈឧបករណ៍បអេឡិចត្រូនិច។

រដ្ឋាភិបាលវៀតណាម បានរៀបចំអ្នកបកប្រែ ភាសារខ្មែរ និង អង់គ្លេសនៅប្រចាំការ ច្រកព្រំដែន ចាំជួយសម្រួលដល់មន្ដ្រីត្រួតពិនិត្យ និងអ្នកដំណើរ។ ប្រសិនជា មានអ្នកធ្វើដំណើរឆ្លងកាត់ មានជាប់រោគសញ្ញា មេរោគ Covid-19 នោះ នឹងត្រូវមន្រី្ដព្រំដែន នឹងនាំទៅកាន់អង្គភាពផ្នែកវិជ្ជសាស្ដ្រ និង ដាក់នៅតំបន់ដាច់ដោយឡែក។

ថ្មីៗនេះ វៀតណាមបាន អនុវត្ដជា​បណ្ដើរៗហើយ ជាមួយនឹងបណ្ដាភ្ញៀវទេសចរ ដែលមកពី ប្រទេសសង្ស័យ ដូចជា ចិន កូរ៉េ អ៊ីរ៉ង់ និង អ៊ីតាលីជាដើម។ ដោយឡែក កាលពីថ្ងៃម្សិលមិញ វៀតណាមទើបតែទទួលដំណឹង ពីប្រទេសជប៉ុន ទាក់ទងនឹងការដឹកអ្នកដំណើរម្នាក់ ពីកម្ពុជា ឆ្ពោះទៅប្រទេសជប៉ុន ដែលអ្នកដំណើរនោះ គឺមានផ្ទុក មេរោគ ខូវីដ ១៩ ដែលបានធ្វើឲ្យវៀតណាមកានត់ែមានភាព ប្រឈមខ្លាំង នូវការរីករាលដាលឆ្លង ខណៈដែលពេលនេះ អ្នកដំណើរ ចំនួន៥២នាក់ ជាមួយនឹងការធ្វើដំណើរដោយ ជើងហោះហើរម្សិលមិញត្រូវ បានអាជ្ញាធរ វៀតណាម ដាក់ឲ្យនៅដោយឡែក ស្ថិតក្នុងការត្រួតពិនិត្យតាមដានមេរោគមួយនេះ។

អត្ថបទដោយ៖ Stince

Related Articles