We TV Cambodia

វៀតណាមសម្រេចបើកជើងហោះហើរឡើងវិញ ទៅកាន់គោលដៅចំនួន៦ រួមទាំងកម្ពុជាផង

វៀតណាមសម្រេចបើកជើងហោះហើរឡើងវិញ ទៅកាន់គោលដៅចំនួន៦ រួមទាំងកម្ពុជាផង

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyễn Xuân Phúc បានប្រកាសពីការសម្រេចបើកជើងហោះហើរអន្តរជាតិឡើងវិញទៅកាន់គោលដៅចំនួន៦ រួមទាំងកម្ពុជាផង បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែ ដោយសារការរីករាលដាលខ្លាំងពេកនៃជំងឺកូវីដ១៩។

លោក Nguyễn Xuân Phúc នាយករដ្ឋមន្ត្រីវៀតណាម

ចំពោះការបើកជោះងហោះហើរឡើងវិញនេះដែរ ជើងហោះហ់រចំនួន ៤ខ្សែបានបើកកាលពីថ្ងៃទី១៥ ខែកញ្ញាមកម្លេះ ដោយរួមមាន ជើងហោះហើរទៅកាន់ខេត្តក្វាងចូវប្រទេសចិន, កោះតៃវ៉ាន់, ក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ និងទីក្រុងតូក្យូប្រទេសជប៉ុន។ ដោយឡែកចំពោះកម្ពុជា និងឡាវ គឺទើបតែសម្រេចឲ្យបើកនៅថ្ងៃទី២២ ខែកញ្ញានេះប៉ុណ្ណោះ។

អាកាសយានដ្ឋានរបស់វៀតណាម

ជាមួយគ្នានេះ ប្រទេសវៀតណាមរំពឹងថា អាចនឹងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២០,០០០នាក់ក្នុងខែដំបូងនៃការបើកជើងហោះហើរចូលទៅក្នុងប្រទេសវៀតណាមនេះ។

អត្ថបទដោយ៖ Nevin

Related Articles