We TV Cambodia

វៀតណាមមានសមត្ថភាពផលិតម៉ាសបានជាង ៥លានម៉ាសក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្នុងការទប់ស្កាត់ COVID-19

វៀតណាមមានសមត្ថភាពផលិតម៉ាសបានជាង ៥លានម៉ាសក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្នុងការទប់ស្កាត់ COVID-19
នាយករដ្ឋមន្ត្រីវៀតណាម លោក nguyen xuan phuc (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់គេហទំព័រ Vietnam Insider បានឲ្យដឹងថា វៀតណាមមានរោងចក្រផលិតម៉ាសចំនួន ៧០កន្លែងណៅទូទាំងប្រទេស និងអាចមានសមត្ថភាពផលិតបានម៉ាសប្រភេទ Sugical Mask ចំនួន ៥,៧២លានម៉ាសក្នុងមួយថ្ងៃ រួមនិងប្រភេទផ្សេងទៀតដូចជា N95 បាន ៤ ៥០០ម៉ាស និងម៉ាសក្រណាត់បានចំនួន ៧លានម៉ាសក្នុងមួយថ្ងៃៗ។

រោងចក្រផលិតម៉ាសក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ថ្វីត្បិតតែវៀតណាមអាចផលិតម៉ាសបានច្រើនក្នុងមួយថ្ងៃៗពិតមែន តែវៀតណាមនៅតែជួបនឹងបញ្ហាកង្វះសម្ភារៈដដែល ដោយសារតែចំនួនប្រជាជនវៀតណាមមានរហូតដល់ជិត ១០០លាននាក់ឯណោះ ដែលជាហេតុធ្វើឲ្យប្រទេសនេះនូវតែត្រូវការសម្ភារៈបន្ថែមទៀត។ មិនតែប៉ុណ្ណោះ វៀតណាមក៏បានបរិច្ចាគម៉ាសដល់បណ្ដាប្រទេសមួយចំនួនដូចជា៖ បារាំងអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេសចំនួន ៥៥០ ០០០ម៉ាស,  ប្រទេសឡាវ ៣៤០ ០០០ ម៉ាស និងរួមទាំងកម្ពុជាយើងចំនួន ៣៩០ ០០០ ម៉ាសផងដែរ។ ក្រៅពីនោះក៏មាន ឈុតសម្លៀកបំពាក់ការពារចំនួន ៤៥០ ០០០ឈុតដល់សហរដ្ឋអាមេរិកផងដែរ។

ឧបករណ៍ក្នុងរោងចក្រផលិតម៉ាស (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ វៀតណាមមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៦៥នាក់, អ្នកជាសះស្បើយចំនួន ១៥៥នាក់ និងគ្មានអ្នកស្លាប់នោះទេ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles