We TV Cambodia

វៀតណាមនៅតែលេចធ្លោជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ទោះជួបកូវីដ១៩ ក៏ដោយ

វៀតណាមនៅតែលេចធ្លោជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ទោះជួបកូវីដ១៩ ក៏ដោយ

នារយៈពេលចុងក្រោយនេះ វៀតណាមហាក់កំពុងទទួលបានភាពលេចធ្លោខ្លាំងជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ខណៈសន្ទុះសេដ្ឋកិច្ចនៃប្រទេសនេះកើនឡើងលឿន និងទទួលបានការវិនិយោគពីប្រទេសធំជាច្រើន ពិសេសគឺក្នុងកំឡុងវិបត្តិកូវីដ១៩ នេះជាដើម។

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc

​យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន Oxford Economics បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមមានភាពភ្លឺស្វាងបំផុត ស្របតាមទស្សនវិស័យ​នៃ​ការ​ស្តារឡើងវិញ ហើយសេដ្ឋកិច្ចប្រទេសនេះនឹងរំពឹងកនឡើងចំនួន ២% ទៅ -២,៥% ។

ជាមួយគ្នានេះដែរ ចាប់តាំងពីមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមក វៀតណាមជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលទទួលបានផលចំណេញច្រើនបំផុតពីសង្គ្រាមនេះ ដោយរោងចក្រធំៗរបស់អាមេរិកជាច្រើនបានសម្រេចចិត្តរើពីចិនទៅវៀតណាម។

មិនតែប៉ុណ្ណោះ បើប្រៀបធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ កំណើនសេដ្ឋកិច្ចវៀតណាម អាចនិយាយបានថាមានភាពប្រសើរជាង​ ហើយវិធានការទប់ស្កាត់របស់រដ្ឋាភិបាលវៀតណាមក៏ល្អគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ផងដែរ ដែលធ្វើឲ្យផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមានភាពធូរស្រាល។

អត្ថបទដោយ៖ Nevin

Related Articles