We TV Cambodia

វៀតណាមទាញចំណូលរាប់ពាន់លានដុល្លារពីការនាំចេញបង្គារ ខណៈកម្ពុជាមើលមិនឃើញឱកាសនេះ

វៀតណាមទាញចំណូលរាប់ពាន់លានដុល្លារពីការនាំចេញបង្គារ ខណៈកម្ពុជាមើលមិនឃើញឱកាសនេះ

វៀតណាមទាញចំណូលពីការនាំចេញបង្គារបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយតាមការព្យាករនៅក្នុងឆ្នាំ២០២០នេះ វៀតណាមនឹងអាចរកចំណូលបានប្រមាណ ៣,៧ពាន់លានដុល្លារឯណោះ ពីការនាំចេញបង្គារទៅកាន់ទីផ្សារបរទេស។

ការនាំចេញបង្គាររបស់វៀតណាមក្នុងឆ្នាំ២០២០ នេះ​មានការកើនឡើង១០% បើធៀបទៅនឹងឆ្នាំមុន ដោយសារតែវៀតណាមទើបតែបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឹរ៉ុបកាល់ពីដើមខែសីហាកន្លងទៅ។ អឺរ៉ុប បានក្លាយជាទីផ្សារនាំចូលបង្គារវៀតណាមធំលំដាប់ទី៤ ស្មើនឹង១៣% នៃចំណែកទីផ្សារនាំចេញសរុបរបស់វៀតណាម បន្ទាប់ពីអាមេរិក ចិន និងជប៉ុន។

ស្របពេលដែលវៀតណាមកំពុងទាញចំណូលបានរាប់ពាន់លានដុល្លារពីរបរនេះ កម្ពុជាដែលជាប្រទេសក្បែរខាងហាក់មិនបានចាប់អារម្មណ៍ និងទាញឱកាសពីរបរមួយនេះឡើយ ដោយកសិកម្មនៅកម្ពុជាភាគច្រើនផ្តោតតែលើផលិតផលដែលជាវត្ថុធាតុដើមប៉ុណ្ណោះ មិនសូវមានកសិកម្មប្រភេទកែច្នៃ ឬកសិកម្មតាមបែបសម័យថ្មីនោះទេ។

យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិកម្មនៅកម្ពុជាហាក់មានភាពប្រសើរជាមុន ដោយកសិករខ្មែរបានចាប់ផ្ដើមអាជីវកម្មកសិកម្មថ្មីៗជាច្រើនដូចជា ការចិញ្ចឹមឃ្មុំ, ចិញ្ចឹមបង្កង, ចិញ្ចឹមរុយ និងការចិញ្ចឹមកង្កែបជាដើម។

អត្ថបទដោយ៖ Nevin

Related Articles