We TV Cambodia

វៀតណាមជះលុយជាង ៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះធំជាងគេបំផុតក្នុងប្រទេស

វៀតណាមជះលុយជាង ៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះធំជាងគេបំផុតក្នុងប្រទេស

វៀតណាមជះលុយជាង ៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះដ៏ធំសម្បើមមួយមានឈ្មោះថា Long Thanh ហើយវានឹងក្លាយជាព្រលានយន្តហោះ ដែលធំជាងគេបំផុតក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់វៀតណាម។

ការសាងសង់ព្រលានយន្តហោះ Long Thanh នេះ ត្រូវចែកចេញជា ២ដំណាក់កាល ដោយដំណាក់កាលទី១ គឹការសាងសង់ផ្លូវរត់ប្រវែង ៤គីឡូម៉ែត្រមួយខ្សែ ដែលមានទទឹង ៧៥ម៉ែត្រ និងមានចំណត ៣៧៣,០០០ ម៉ែត្រការ៉េ ដើម្បីបម្រើអ្នកដំណើរ ២៥លាននាក់ និងផ្ទុកទំនិញ ១,២លានតោនក្នុងមួយឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។

ចំណែក ដំណាក់កាលទី២ ជាការសាងសង់ផ្លូវរត់ចំនួន៣ និងចំណតអ្នកដំណើរចំនួន ៤ទៀត ដែលអាចផ្ទុកអ្នកដំណើរបាន ១០០លាននាក់ និងផ្ទុកទំនិញ ៥លានតោនក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា អាកាសយានដ្ឋាននេះ ស្ថិតក្នុងខេត្តដុងណៃ ដែលមានចំងាយប្រមាណ ៤០គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងសាងសង់លើផ្ទៃដី ១,៨០០ហិកតា។

អត្ថបទដោយ៖ Nevin

Related Articles