We TV Cambodia

វៀតណាមគ្រោងបញ្ចេញថវិកាប្រមាណ ២,៦ពាន់លានដុល្លារដើម្បីជួយប្រជាជនក្រីក្រ និងអាជីវកម្មដែលកំពុងរងផលប៉ះពាល់ដោយសារ COVID-19

វៀតណាមគ្រោងបញ្ចេញថវិកាប្រមាណ ២,៦ពាន់លានដុល្លារដើម្បីជួយប្រជាជនក្រីក្រ និងអាជីវកម្មដែលកំពុងរងផលប៉ះពាល់ដោយសារ COVID-19
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (ប្រភព៖ Google)

យោងតាមសារពត៌មាន Vietnam Express របស់វៀតណាមបានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលើកញ្ចប់ថវិការប្រមាណ ២,៦ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ និងសហគ្រាសដែលកំពុងរងគ្រោះដោយសារ COVID-19 ។

(ប្រភព៖ Google)

ក្រសួងផែនការ និង​វិនិយោគ​វៀតណាមបានឲ្យដឹងថា កញ្ចប់ថវិការនេះគឺសម្រាប់ជួយដល់ប្រជាជន​ក្រីក្រ, បុគ្គលិកដែល​បម្រើសេវា​នានាពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ COVID-19, កម្មកររងគ្រោះដោយជំងឺនេះ, និងអាជីវកម្មផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយសារតែជំងឺ COVID-19 នេះផងដែរ។

ក្នុងចំណោមថវិការសរុប ២,២ពាន់លានដុល្លារនោះគឺ ទឹកប្រាក់ចំនួន ១,៥ពាន់​លាន​ដុល្លារ​បាន​មក​ពីរដ្ឋាភិបាល​វៀតណាម និង​ប្រមាណ ៧០០​លាន​ដុល្លារ​​ផ្សេងទៀត​បាន​មក​ពីធនាគារកណ្តាល​វៀតណាម​សម្រាប់​គោលនយោបាយ​សង្គម​។

រោងចក្រផលិតស្រោមដៃនៅវៀតណាម (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា សម្រាប់អាជីវកម្ម ឬសហគ្រាសណាដែលមានបុគ្គលិក​ឆ្លងជំងឺ COVID-19 នឹងត្រូវបានអនុញ្ញាតឲ្យខ្ចីប្រាក់ពីធនាគារកណ្តាល​វៀតណាម​សម្រាប់​គោលនយោបាយ​សង្គម ដោយគ្មានអត្រាការប្រាក់ សម្រាប់​បើកឲ្យបុគ្គលិករយៈពេល ៣​ខែ។ ប៉ុន្តែសហគ្រាសអាចខ្ចីបានតែ ៥០%ប៉ុណ្ណោះនៃប្រាក់ឈ្នួល​អប្បបរមា​ក្នុងស្រុក ចំណែកការខ្វះខាតផ្សេងទៀត គឺម្ចាស់អាជីវកម្មជាអ្នករ៉ាប់រងដោយខ្លួនឯង។

អត្ថបទដោយ៖ Nevin

Related Articles