វៀតណាម ក្នុងខណៈពេលនេះកំពុងតែរីករាយ នឹងការ បង្កើនការផលិត អង្ករនាំចេញទៅក្រៅស្រុក ទាំងបរិមាណ និងតម្លៃ ស្របពេលទីផ្សារពិភពលោក កំពុងតែត្រូវការខ្លាំង ដោយសាមានការរីករាលដាលនៃមេរោគ កូវីដ១៩ បណ្ដាប្រទេសជាច្រើន ក៏កំពុងតែព្យាយាមផ្គត់ផ្គង់ និងធានាឲ្យបានគ្រប់គ្រាន់នូវតម្រូវការស្បៀង។
សេដ្ឋកិច្ចអង្ករវៀតណាម ក្នុងឆ្នាំនេះហាក់បីដូចជា លេចធ្លោខ្លាំង តាមការសង្កេតជាក់ស្ដែង ការនាំចេញមានការកើនឡើង ទាំងតម្លៃនឹងបរិមាណ។ អង្ករវៀតណាម កំពុងតែមានសក្ដានុពលលើទីផ្សារ នាំចេញទៅក្រៅប្រទេស ហើយអ្វីដែលកាន់តែប្រសើទៀត នោះវៀតណាមនឹងសម្រេចកិច្ចព្រមព្រាងទីផ្សារ សេរីនាំចេញ ទៅកាន់ប្រទេសអឺរ៉ុប ដោយគ្មានបង់ពន្ធ។
គិតត្រឹមតែរយៈពេលពីរខែ ចូលឆ្នាំ២០២០ វៀតណាម បាននាំចេញអង្ករទៅក្រៅប្រទេស ដល់ទៅ ៩សែនតោន មានចំនួនទឹកប្រាក់ដល់ទៅ ៤១០លានដុល្លារ ដែលទិន្នន័យបរិមាណកើនឡើង២៧% និង បរិមានតម្លៃកើនឡើង ៣២%។
គិតត្រឹមកាលពីខែមករា វៀតណាមបាននាំចេញអង្កទៅកាន់ប្រទេសក្រៅ បានតម្លៃ៤៧៨ដុល្លារ ក្នុងមួយតោន។ ហើយមុខសញ្ញាគោលដៅ ដែលត្រូវនាំចេញមាន ជាប្រទេសហ្វីលីពីន ដែលជាទីផ្សារធំនៃការនាំចូលនេះ។
លោក Phan Xuan Que អ្នកគ្រប់គ្រងទូទៅរបស់ផ្នែកប្រតិបត្ដិការចំណីអាហារវៀតណាម បានបញ្ជាក់ថាក្នុងឆ្នាំថ្មីនេះ តម្រូវការអង្ករមានច្រើន ទាំងក្នុងស្រុក នឹងក្រៅស្រុក។ ហើយតម្លៃក៏មានការកើនឡើងដែរ ពី ៣០$ ទៅ ៥០$ ក្នុងមួយតោនផ្អែកលើគុណភាព និងប្រភេទអង្ករ។ លោក បានបន្ថែមទៀតថា ការកើនឡើងតម្លៃកន្លងមក នឹងត្រូវផ្លាស់ប្ដូរជាលក្ខណៈឆមាស ប្រចាំឆ្នាំ ប៉ុន្ដែពេលនេះ ការប្រែប្រួលតម្លៃ បែជាតាមសប្ដាហ៍ទៅវិញ។ វាជារឿងមួយកម្រ ណាស់ ហើយជាពិសេស ក្នុងឱកាសនៃការប្រមូលផល ក្នុងតំបន់ ផ្ទៃដីដងទន្លេមេគង្គ។
ក្នុងឆ្នាំនេះ ជាសញ្ញាវិជ្ជមានបានបង្ហាញថា វៀតណាមទំនងជានឹងជោគជ័យលើគម្រោងរបស់ខ្លួន ដែលនឹងរំពឹងថាសេដ្ឋកិច្ចអង្ករ អាចនាំចេញរហូតដល់ទៅ៦.៧លានតោន ដែលអាចអូសទាញទឹកប្រាក់បានដល់ទៅជាង៣ពាន់លានដុល្លារ។
ដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
