ក្នុងការស្រាវជ្រាវជាច្រើនបានបង្ហាញថា វីតាមីនD វីតាមីន A និងវិតាមីនE អាចជួយកាត់បន្ថយហានិភ័យជំងឺផ្ដាសាយ។ វីតាមីនD ជួយឲ្យរាងកាយយើងស្រូបជាតិកាល់ស្យូមបានល្អ ជួយឆ្អឹងរឹងមាំ។ ហើយវីតាមីននេះយើងឃើញមាននៅក្នុងទឹកដោះគោ ឬអាហារបំប៉នមួយចំនួន។ លើសពីនេះទៅទៀត រាងកាយយើងអាចផលិតវីតាមីនD ដោយការត្រូវពន្លឺថ្ងៃ ។
ទោះបីជាការសិក្សាមិនអាចបញ្ជាក់បានថាវីតាមីន A និង E អាចជួយការពារយើងមិនឲ្យកើតជំងឺផ្ដាសាយក៏ពិតមែន តែថាអ្នកដែលមានវីតាមីនទាំងនេះទាបគឺប្រឈមនឹងកើតជំងឺផ្ដាសាយខ្ពស់។ វីតាមីនទាំងនេះ យើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជាថ្លើមសត្វ ទឹកដោះគោ ការ៉ុត បន្លែបៃតង ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិជាដើម។
អត្ថបទដោយ៖ ពិសី
