We TV Cambodia

វិស័យ​វារីវប្បកម្មនៅក្នុង​ប្រទេស​កម្ពុជា​ហាក់មានសន្ទុះកើនឡើងគួរកត់សំគាល់

វិស័យ​វារីវប្បកម្មនៅក្នុង​ប្រទេស​កម្ពុជា​ហាក់មានសន្ទុះកើនឡើងគួរកត់សំគាល់
វារីវប្បកម្មបែបធម្មជាតិ

រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្ដម វេ​ង សាខុន ថ្មីៗនេះបាន ​ឲ្យ​ដឹង​ ថា​ការធ្វើ​វារីវប្បកម្ម​របស់​ប្រទេស​កម្ពុជា​បានមានការ​កើនឡើង​ពី ៥ ម៉ឺន​​តោន​ក្នុង​ឆ្នាំ ២០០៩ ដល់​ជាង ៣០ ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៩ ។​ ដើម្បីឆ្លើតបទៅនឹង យន្ដការគោលដៅ​ដែល​បានដាក់​នៅក្នុង​យុទ្ធសាស្ត្រ​របស់​ក្រសួង ប្រទេស​កម្ពុ​ជា មាន​គោលដៅ​ធ្វើឲ្យ​វារីវប្បកម្ម​មានការ​កើនឡើង​ដល់​ចំនួន ៧៤០ ០០០ តោន​នៅ​ឆ្នាំ ២០២៤ ដោយ​ធានាបាន​នូវ​កំណើន​ជា​មធ្យម​ចំនួន ២០ ភាគរយ​ក្នុង​មួយឆ្នាំ​។​​ លោក​បាន​បន្ថែម​ទៀតថា និន្នាការ​លើកទឹកចិត្ត​ គឺអាច​ធ្វើទៅបាន​តាមរយៈ​វិធានការណ៍ ​និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​សម្រាប់​​ប្រទេស​នាពេលបច្ចុប្បន្ន និងពេលទៅមុខ។​

វារីវប្បកម្មបែបគ្រប់គ្រង

​ការធ្វើវារីវប្បកម្ម​ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​ក្នុង​ដែនទឹក​សាប ​និង​ ទឹកប្រៃ​ដែល​ស្ថិតនៅក្រោម​លក្ខខណ្ឌ​គ្រប់គ្រង ខណៈដែល​សកម្មភាព​នេះ​គឺ​ខុសគ្នា​ជា​មួយនឹង​​ការនេសាទ​តាមបែប​ធម្មជាតិ​។​ ទិន្នផលដែលត្រូវទទួលបានពីការធ្វើវារីវប្បកម្មបែបធម្មជាតិ មានភាពគាំទ្រខ្លាំង ប៉ុន្ដែមិនសូវមានភាព​ សម្បូរដូចជាការធ្វើបែបគ្រប់គ្រងនោះទេ។ តែយ៉ាងណាក៏ដោយ ទិន្នផលនៅតែជាតម្រូវការ ចាំបាច់ សម្រាប់ ការនាំចេញ និងការចរាចរទីផ្សារក្នុងស្រុក ។

ដោយ៖ Stince

Related Articles