We TV Cambodia

វិស័យអាកាសចរណ៍កម្ពុជានៅតែបន្តដាំក្បាលចុះ ទោះបីចរាចរណ៍នៅបើកធម្មតាក្ដី

វិស័យអាកាសចរណ៍កម្ពុជានៅតែបន្តដាំក្បាលចុះ ទោះបីចរាចរណ៍នៅបើកធម្មតាក្ដី

វិស័យអាកាសចរណ៍កម្ពុជានៅតែបន្តដាំក្បាលចុះចាប់តាំងពីមានការផ្ទុះកូវីដ១៩ រហូតមកទល់ពេលនេះ ខណៈដែលចរាចរណ៍ផ្លូវអាកាសកម្ពុជានៅបន្តបើកជាធម្មតា ដោយគ្រាន់តែមានការរឹតបន្តឹង និងចេញបម្រាមចំពោះគោលដៅមួយចំនួនប៉ុណ្ណោះ។

ប្រភពដដែលបានបង្ហាញថា ក្នុងរយៈពេល ៩ខែមកនេះ ពលរដ្ឋកម្ពុជាបានចេញដំណើរទៅក្រៅប្រទេសប្រមាណ៣១៧,៥០២នាក់ ពោលគឺធ្លាក់ចុះ៧៩,៣%។ ដោយឡែក ភ្ញៀវបរទេសដែលចេញពីកម្ពុជា គឺមានប្រមាណជា ១,៣លាននាក់ ធ្លាក់ចុះ៧២%។

ជាមួយគ្នានេះ ពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកក្នុងប្រទេសវិញតាមផ្លូវអាកាសក្នុងច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញគឺមាន ១,១២លាននាក់ ធ្លាក់ចុះ៣៧,៣% ចំណែកភ្ញៀវបរទេសមកកម្ពុជា គឺមានចំនួន ៨៥១,៤៣៩ នាក់ធ្លាក់ចុះ៧៣%។ ដោយឡែក តាមអាកាសយានយន្ដអន្តរជាតិសៀមរាប គឺភ្ញៀវជនជាតិខ្មែរមានចំនួន ៥០២,៧៤១នាក់ ធ្លាក់ចុះ ៦៧,២%  និងភ្ញៀវបរទេសមានចំនួន ៣៩៦,២៤១នាក់ ធ្លាក់ចុះ ៧៦,២%។

សូមបញ្ជាក់ថា ចំនួនអ្នកដំណើរសរុបដែលបានមកដល់កម្ពុជាតាមផ្លូវអាកាសមានចំនួន ៦,០៣០,០០០នាក់ ក្នុងនោះពលរដ្ឋកម្ពុជាមាន ៤,៤៣លាននាក់ ធ្លាក់ចុះ៣២,៦% និងជនបរទេសមានត្រឹមតែ ១,៦០លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះ៧២,៣%៕

អត្ថបទដោយ៖ Nevin

Related Articles