វិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងមិនទទួលរងគ្រោះថ្នាក់ដោយ មេរោគ កូវីដ១៩ យូនោះទេ ត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ផ្ទុយទៅវិញ វានឹងមានសន្ទុះខ្លាំងឡើងវិញជាងមុនទៅទៀត នេះបើយោងតាមការលើកឡើងរបស់ស្ថាប័នមួយចំនួន ធ្វើការក្នុងវិស័យមួយនេះ។
លោក ដុកទ័រ អេឡិចហ្សាន់ត្រា អេវិនហ្គ្រូអិន (Alexander Evengroen) នាយកប្រតិបត្ដិ ក្រុមហ៊ុន UK Condo & Property Co Ltd បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា វាក៏គ្មានចំនុចអ្វីត្រូវបដិសេធឡើយ ដែលកម្ពុជា មានវិបត្ដិទីផ្សារខ្លាំង ដូចបណ្ដាទីផ្សារប្រទេសដទៃ វាក៏ទទួលរងគ្រោះថ្នាក់ដូចគ្នាពីមេរោគមួយនេះ។ មេរោគ មួយនេះបានកាត់បន្ថយល្បឿនដំណើរការអភិវឌ្ឈសេដ្ឋកិច្ចជាតិ ដែលបូករួម ទាំងវិស័យអចលនទ្រព្យ។ លោកបានបន្ដទៀតថា វិស័យអចលនទ្រព្យ នឹងត្រូវចំណាយពេលវេលា រហូត ត្រីមាសចុងឆ្នាំ២០២០ ប្រសិនបើការរាតត្បាតជម្ងឺនេះ នឹងមិនផ្ទុះឡើងវិញ។ ហើយរឿងមួយវិញទៀត ទីផ្សារអចលនទ្រព្យ ក៏អាចនឹងផ្ទុះឡើងជាងមុនផងដែរព្រោះ ថាក្រុមរបស់លោក ក៏ដូចជាស្ថាប័នផ្សេងៗជាច្រើនទៀត បានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីសិក្សាបន្ថែមសមាជិកក្រុម អំពីរបៀបបង្កើតអាជីវកម្មប្រកបដោយចីរភាពល្អក្នុងកំឡុងពេលមានភាពមិនប្រាកដប្រជា។
បើយោងតាមទិន្នន័យពី ក្រសួងរៀបចំដែនដី បានបង្ហាញថា មានគម្រោងចំនួន ៨០០ គម្រោងទាំង ឯកជន និងសាធារណៈដែលមានទំហំទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារត្រូវបានអនុម័ត ក្នុងកំឡុងពីរខែដើមឆ្នាំ២០២០។
ដោយ៖ Stince
