We TV Cambodia

វិស័យអចលនទ្រព្យនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំនេះ

វិស័យអចលនទ្រព្យនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំនេះ
វិស័យអចលនទ្រព្យនៅកម្ពុជា (ប្រភព៖ internet)

គិតមកទល់ពេលនេះ​វិស័យអចលនទ្រព្យ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ១៩ ហើយវានឹងបន្តធ្លាក់ចុះថែមទៀតរហូតដល់ចុងឆ្នាំនេះ ខណៈស្ថានភាពកូវីដ១៩ មិនទាន់ល្អប្រសើរនៅឡើយ។

កម្រោងផ្ទះល្វែង (ប្រភព៖ internet)

អ្នកជំនាញអចលនទ្រព្យមួយរូប បានឲ្យដឹងថា បើមើលតាមស្ថានភាពជាក់ស្ដែង វិស័យអចលនទ្រព្យមិនអាចងើបឡើងវិញនៅពេលនេះទេ គឺត្រូវរងចាំដល់ចុងឆ្នាំនេះ ឬអាចដល់ពាក់កណ្ដាលឆ្នាំក្រោយឯណោះ ព្រោះគិតមកទល់ពេលនេះ មិនទាន់មានប្រទេសណាអាចរកឃើញវ៉ាក់សាំងប្រឆាំងកូវីដ១៩ បាននៅឡើយទេ ទោះបីកន្លងមកលេចលឺថា មានប្រទេសខ្លះបានទទួលជោគជ័យលើដំណាក់កាលសាកល្បងមួយចំនួនក៏ដោយ ប៉ុន្តែមិនទាន់មានការប្រកាសទទួលស្គាល់អង្គការសុខភាពពិភពលោកនៅឡើយនោះទេ។

ហាងជាច្រើនត្រូវបានបិទដោយសារកូវីដ១៩ (ប្រភព៖ internet)

មួយវិញទៀត សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផង គឺបានរងផលប់ះពាល់ដោយសារវិបត្តិមួយនេះ ទោះបីកម្ពុជាមិនរងផលប៉ះពាលផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរដូចបណ្ដាប្រទេសផ្សេងទៀតក៏ពិតមែន ប៉ុន្តែច្បាស់ណាស់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងយឺត ឬអាចធ្លាក់ចុះបន្តិចបន្តួចក្នុងឆ្នាំនេះ។ មួយវិញទៀត កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលការនាំចេញរបស់កម្ពុជាភាគច្រើន ជាផលិតផលកសិកម្ម និងឧស្សាហកម្ម ហើយបណ្ដាប្រទេសដែលចាដៃគូនាំចេញរបស់កម្ពុជា សុទ្ធតែរងគ្រោធ្ងន់ធ្ងរដោយសារកូវីដ១៩ តួយ៉ាងដូចអាមេរិក និងអឺរ៉ុបជាដើម។

សេដ្ឋកិច្ចសកលបានធ្លាក់ចុះយ៉ាងខ្លាំង (ប្រភព៖ internet)

សូមជម្រាបថា កាលពីពេលថ្មីនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការអនុវត្តពន្ធបន្ថែមលើប្រាក់ចំណេញមូលធនចំនួន២០% បន្ថែមទៀត ដែលនេះនឹងអាចធ្វើឲ្យតម្លៃអចលនទ្រព្យមានការឡើងថ្លៃខ្ពស់ជាងមុន ខណៈដែលប្រជាពលរដ្ឋមួយចំនួនកំពុងធ្លាក់ចុះចំណូលក្នុងកំឡុងពេលកូវីដ១៩ នេះផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles