
ទន្ទឹមនឹងស្ថានការ សេដ្ឋកិច្ចលើពិភពលោក កំពុងតែប្រឈមនឹងការ វាយប្រហា ពីមេរោគ កូវីដ១៩ ដែលបណ្ដាលឲ្យបណ្ដាប្រទេសមួយចំនួន ក៏កំពុងតែរងនូវវិបត្ដការធ្លាក់ចុះនៃវិស័យផ្សេងៗ ប៉ុន្ដែដោយឡែកសម្រាប់កម្ពុជាវិញ ផ្នែកវិស័យ សំណង់ ហាកនៅតែបន្ដដង្ហើមយ៉ាងរឹងមាំ បន្ដសកម្មឥឈប់ឈ។
លោក លេង ឡុត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា អ្នកវិភាគផ្នែកសេដ្ឋកិច្ចបញ្ជាក់ពីគម្រោង អភិវឌ្ឈន៍សេដ្ឋជាសាកល កំពុងតែត្រូវបានកាត់បន្ថយដល់ទៅ៥០%ក្នុងឆ្នាំនេះ ប៉ុន្ដែសម្រាប់គម្រោងអភិវឌ្ឈន៍ផ្នែកវិស័យសំណង់ នៅកម្ពុជាគឺមិនទាន់មានការប៉ះពាល់នៅឡើយទេ។ ក្នុងកំឡុងពេលដើមឆ្នាំ២០២០មានគម្រោង ដល់ទៅ ៥០០គម្រោងសំណង់ដែលកំពុងតែដាក់ពាក្យស្នើរសុំការអនុញ្ញាតពីក្រសួង ដោយការកំណត់ត្រឹមខែកុម្ភៈ ក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹង គម្រោងកាលពីឆ្នាំមុន២០១៩ មានត្រឹមតែ ៣០០ គម្រោងតែប៉ុណ្ណោះ ជាលទ្ធផល បង្ហាញថា ការប៉ះពាល់នៃវិស័យនេះ ដូចជាមិនទាន់មាននៅឡើយ។ គម្រោងអភិវឌ្ឈន៍វិស័យសំណង់នៅកម្ពុជា ភាគច្រើន មានបីប្រទេស ទី១ ចិន ទី២ កូរ៉េ និងទី៣ ជប៉ុន។
កម្ពុជានៅមិនទាន់មានការឆ្លង មេរោគ កូវីដ១៩ច្រើននៅឡើយទេ តាមទិន្នបង្ហាញ កន្លងមក មានត្រឹមតែ ១២នាក់ ផ្អែកលើរបាយការណ៍ចេញពីក្រសួងសុខាភិបាលកាលពីម្សិលមិញ ដូច្នេះកម្ពុជានៅតែ បន្ដគម្រោង អភិវឌ្ឈន៍ផ្នែកនេះ បានល្អប្រសើរ។ តាមទិន្ន័យបង្ហាញរបស់ ក្រសួង កំណើននៃគំហុកអ្នកធ្វើវិនិយោគ នៅកម្ពុជាលើវិស័យនេះ មានការកើនឡើង រហូតដល់ទៅ១១ ពាន់លានដុល្លារ បើធៀបកាលពីឆ្នាំ ២០១៨ ដែលមានតែ ៥.៥ពាន់លានដុល្លាតែប៉ុណ្ណោះ។
ដោយ៖Stince
