We TV Cambodia

វិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២០នេះ មានការថយចុះទុនវិនិយោគជាង៥០%

វិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២០នេះ មានការថយចុះទុនវិនិយោគជាង៥០%
វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានការថយចុះប្រមាណ ៥៤,៣១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

របាយការណ៍ដដែលនោះ បានបង្ហាញថា គិតក្នុងខែមេសា ឆ្នាំ២០២០នេះ ទិន្នន័យសំណង់នៅទូទាំងប្រទេសមានចំនួន ៥៣១គម្រោង មានផ្ទៃក្រឡាសរុបចំនួន ១,០៧៧,៧៨៦ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ ៤៧៥,៣៣០,៩៤៦ ដុល្លារអាមេរិក។ ចំនួននេះមានការធ្លាក់ចុះប្រមាណ ៥៤,៣១% បើធៀបទៅនឹងទិន្នដូចគ្នាកាលបីខែមេសា ឆ្នាំ២០១៩ ដែលមានចំនួន ៣២១គម្រោង ស្មើនឹងផ្ទៃក្រឡា ១,៨៩៣,៧១៣ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ១,០៤០,២៥២,៧២៧ ដុល្លារអាមេរិកឯណោះ។

ជាមួយគ្នានេះដែរ បើគិតទិន្នន័យសំណង់រវាងខែមីនា និងខែមេសា ក្នុងឆ្នាំ២០២០នេះ បានបង្ហាញថា មានការធ្លាក់ចុះប្រមាណ ១៧,៧៤% ដែលកាលពីខែមីនា ផ្ទៃក្រឡាសំណង់មានរហូតដល់ ១,៥៧៤,៩០៨ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគចំនួន ៥៧៧,៨៧២,២០០។

វិស័យសំណង់នៅកម្ពុជា (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង និងបានក្លាយជាផ្នែកមួយក្នុងការអភិវឌ្ឍសេដ្ឋកកិច្ចជាតិ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ ការវិនិយោគក្នុងវិស័យនេះមានការធ្លាក់ចុះ ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងសកលលោក។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles