វិស័យសំណង់នៅប្រទេកម្ពុជា ស្ទើតែគ្រប់ទីកន្លែង មិនថា ទីក្រុង ឬទីប្រជុំជននោះទេ បានរងផលប៉ះពាល់ ពីការរីករាលដាល ពីមេរោគ កូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ចរន្ដទីផ្សារ តម្លៃវិញ ក៏មិនអាចស្ទុះឡើងរួចបាន ការវិនិយោគ ត្រូវបានផ្អាកគម្រោង នៅតាមតំបន់ខ្លះជាចាំបាច់ ប៉ុន្ដែសម្រាប់កន្លែងខ្លះ ក៏មិនបានផ្អាក ហើយនៅតែបន្ដ និងមានចក្ខុវិស័យ វែងឆ្ងាយនឹងក្ដាប់ឱកាសទីផ្សារ ក្រោយពេលកូវីដនឹងត្រូវបញ្ចប់។
ងាកមកចាប់អារម្មណ៍ ការអភិវឌ្ឈក្នុងតំបន់ ក្រុងប៉ោយប៉ែតវិញ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ជាប់ព្រំប្រទល់ រវាង ថៃ និង កម្ពុជា ហើយជាតំបន់មានភាពទំនើប ខ្លាំង បដិបទរស់នៅរបស់ប្រជាបលរដ្ឋមាន ភាពស៊ីវិល័យ ក្នុងកំឡុងពេលជិត២ ទសវត្សរ៍ចុងក្រោយ។ ប៉ុន្ដែស្របពេលបច្ចុប្បន្ន មានការរីករាលដាលមេរោគ កូវីដ១៩ តំបន់មួយនេះ ហាក់ដូចជាមានភាពស្ងប់ស្ងាត់បន្ដិច ប៉ុន្ដែមិនមានជាផលប៉ះពាល់អ្វីធ្ងន់ធ្ងនោះទេ។ ដោយឡែកសម្រាប់វិស័យសំណង់ក្នុងតំបន់នេះត្រូវបាន គេសង្កេតឃើញថា មានដំណើរការធម្មតា គម្រោងផ្សេងៗ នៅតែបន្ដ ដើម្បីសម្រេចទៅតាមគម្រោង កំណត់។
យោងតាមការលើកឡើងរបស់ លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា “ពេលនេះ ចំពោះចរន្តទីផ្សារនៃការទិញ-លក់ អចលនទ្រព្យ ក៏ដូចជាការជួលផងដែរ គឺនៅបន្តភាពស្ងប់ស្ងាត់ ជាពិសេសអគារស្នាក់នៅរួម ដូចជាអាផាតមិន និងខុនដូជាដើម ប៉ុន្តែសម្រាប់ការសាងង់សំណង់ទូទៅ ដូចជាសំណង់លំនៅដ្ឋាន ក៏ដូចជាសំណង់អាគារពាណិជ្ជកម្មផងដែរ គឺនៅតែបន្តមានសកម្មភាពធម្មតា។ ក្រៅពីគម្រោងសាងសង់សំណង់អគារកាស៊ីណូធំៗប្រមាណ១៥គម្រោង ដែលស្ថិតនៅតំបន់ផ្លូវផ្កាយ៥ នៅមានគម្រោងសាងសង់អាគារពាណិជ្ជកម្មធំៗ និងមានកម្ពស់ខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមិនតិចជាង២០គម្រោងនោះទេ ក៏កំពុងពន្លឿនការសាងសង់ ដើម្បីបញ្ចប់គម្រោងតាមការគ្រោងទុកផងដែរ ដែលភាគច្រើននឹងអាចបញ្ចប់ត្រឹមពាក់កណ្តាកឆ្នាំ២០២១ខាងនេះ”។
សំណង់អគារដែលនៅ តែបន្ដដំណើរការសាងសង់ទាំងនោះ កំពុងតែស្ថិតក្នុងក្រសែភ្នែក អ្នកវិនិយោគ ដោយមានការ សម្លឹងមើលឃើញនៅរយៈពេលវែង គិតពីឱកាសនៃសក្ដានុពលចំណេញ ក្រោយពេលបញ្ចប់កូវីដ១៩ខាងមុខ។
ដោយ៖ Stince
