We TV Cambodia

វិស័យសំខាន់ៗចំនួន២ នៅកម្ពុជា រងគ្រោះខ្លាំងដោយសារ កូវីដ១៩ និងទឹកជំនន់

វិស័យសំខាន់ៗចំនួន២ នៅកម្ពុជា រងគ្រោះខ្លាំងដោយសារ កូវីដ១៩ និងទឹកជំនន់

មានវិស័យសំខាន់ៗចំនួន៤ ដែលត្រូវបានចាត់ទុកជាវិស័យសំខាន់ក្នុងការរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជា ដែលរួមមាន វិស័យទេសចរណ៍, វិស័យឧស្សាហកម្មកាត់ដេរ, វិស័យកសិកម្ម និងចុងក្រោយគឺវិស័យសំណង់។ ទោះជាយ៉ាងណា វិស័យចំនួន២ ក្នុងចំណោមវិស័យទាំង៤ នេះត្រូវបានរងគ្រោះខ្លាំងជាងគេដោយសារកូវីដ១៩ ផង និងគ្រោះទឹកជំនន់ផង។

វិស័យទេសចរណ៍៖ វិស័យទេសចរណ៍បានដាំក្បាលចុះភ្លាមៗបន្ទាប់ពីមានការផ្ទុះកូវីដ១៩ ដោយជើងហោះហើរនៅកម្ពុជាធ្លាក់ចុះរហូតដល់៩៨% ឯណោះ ដែលធ្វើឲ្យគ្មានអ្នកដំណើរ និងភ្ញៀវទេសចរណ៍មកកំសាន្តនៅកម្ពុជានោះទេ ខណៈដែលចំណូលផាគច្រើនក្នុងវិស័យទេសចរណ៍នៅកម្ពុជា គឺពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវបរទេស។ មិនតែប៉ុណ្ណោះ អាជីវកម្មទេសចរណ៍ជាច្រើនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផាគច្រើនបានបិទ និងផ្អាកដំណើរការផងដែរ។

វិស័យកសិកម្ម៖ វិស័យកសិកម្មនៅកម្ពុជា ត្រូវបានគេមើលឃើញថាមានសន្ទុះយឺតតាំងពីមុនកូវីដ១៩ មកម្លេះ ដោយសារក្នុងនាមជាប្រទេសកសិកម្ម តែកម្ពុជាបែរជានាំចូលបន្លែ និងគ្រឿងកសិកម្មផ្សេងៗពីប្រទេសជិតខាងទៅវិញ។ យ៉ាងណាក៏ដោយ ក្នុងកំឡុងកូវីដ១៩ កសិកម្មនៅកម្ពុជា ហាក់ងើបឡើងបន្តិចដោយសារការបិទច្រកព្រំដែន ដែលធ្វើឲ្យផលិតផលក្នុងស្រុកក្លាយជាតួរឯកក្នុងការផ្គត់ផ្គង់វិញម្ដង។ គួរឲ្យស្ដាយ មិនទាន់រក្សាលំនឹងក្នុងទីផ្សារបានផង ពេលនេះកសិកម្មនៅកម្ពុជាត្រូវបានធ្លាក់បាក់ទៅវិញ ដោយសារតែគ្រោះទឹកជំនន់ ធ្វើឲ្យដីស្រែ ចំការជាច្រើនបានជន់លិចអស់ផងដែរ។

សូមជម្រាបថា វិស័យផ្សេងពីរទៀតគឺឧស្សាហកម្មកាត់ដេរ និងវិស័យសំណង់ ក៏បានរងគ្រោះដូចគ្នាដែរ គ្រាន់តែទំហំនៃផលប៉ះពាល់នៅមានកម្រិតទាប បើធៀបទៅនឹងវិស័យទាំងពីរខាងលើ ដែលមានសភាពដុនដាប់ជាង។

អត្ថបទដោយ៖ Nevin

Related Articles