We TV Cambodia

វិស័យទេសចរណ៍កម្ពុជា នឹងត្រូវបានរំពឹងងើបឡើងវិញ ក្រោយកូវីដបញ្ចប់

វិស័យទេសចរណ៍កម្ពុជា នឹងត្រូវបានរំពឹងងើបឡើងវិញ ក្រោយកូវីដបញ្ចប់
រូបភាពឯកសារ

ការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅកម្ពុជា គឺដោយសារតែការប៉ះទង្គិចពីមេរោគ កូវីដ១៩ ដែលបាន បានធ្វើឲ្យភ្ញៀវទេសចរណ៍អន្ដរជាតិ ត្រូវធ្លាក់ចុះ ជាពិសេស ភ្ញៀវជនជាតិចិន ដែលបានចូលមកទស្សនា កម្សាន្ដ និងមានខ្លះទៀតបានចូលមកវិនិយោគ​ ដែលបានធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជាស្ទើតែគ្រប់វិស័យមានភាពលេចធ្លោខ្លាំង ក្នុងកំលុងពេល ៥ឆ្នាំចុងក្រោយ។ យ៉ាងណាក៏ដោយ កម្ពុជា នៅមិនទាន់ហ៊ាន សន្មត់បានទេ ពីលទ្ធផលនៃការ ងើបឡើងវិញ​នៃវិស័យទេសចរណ៍ ខណៈដែលពិភព​លោក ក៏នៅមិនទាន់អាចបង្គ្រាបមេរោគដ៏សាហាវមួយនេះ ហេតុដូច្នេះបើយោងតាមការ លើកឡើងរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ក្នុងស្រុក បានបង្ហាញថា សម្រាប់វិស័យទេសចរណ៍ កម្ពុជាអាចនឹងចំណាយពេលយ៉ាងតិច ៤ទៅ៥ឆ្នាំដែរ ដើម្បីឲ្យមានភាពប្រសើរដូចដើមឡើងវិញ ព្រោះថាកម្ពុជា គឺជាប្រទេសតូចមួយពឹងផ្អែកលើភ្ញៀវទេសចរណ៍អន្ដរជាតិ ពីបណ្ដាប្រទេសជុំវិញខ្លួន។

បច្ចុប្បន្ននេះ តាមបណ្ដាប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ តាមច្រកព្រំប្រទល់ នៅតែបន្ដបិទទ្វារ ខណៈដែលប្រទេសខ្លះទៀត នៅតែបន្ដរឹតបណ្ដឹងទៅលើបទប្បញ្ញត្តិនៃការធ្វើដំណើរ។ ដូច្នេះទោះបីជាប្រទេសកម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ ក៏វានឹងមិនអាចទទួលបាននូវការជម្រុញភ្លាមៗនូវភ្ញៀវទេសចរណ៍នោះដែរ ។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានលើកឡើងថា រដ្ឋាភិបាលកម្ពុជានឹងមិនចាត់វិធានការប្រថុយប្រថានណា​មួយ ដើម្បីបើកចំហរសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសវិស័យទេសចរណ៍ រហូតទាល់តែរកឃើញវ៉ាក់សាំងការពារ កូវីដ ១៩ ជាផ្លូវការ។ លោកបានបន្ថែមទៀតថា ប្រសិនបើកម្ពុជា​សម្រេចបើកច្រក វិស័យទេសចរណ៍ ហើយមានការរីករាលដាលនៃមេរោគនៅក្នុងសហគមន៍ នោះមិនអាចគ្រប់គ្រងបានទេ ពីព្រោះធនធាន និង សមត្ថភាពពេទ្យក៏ដូចជាការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ។

គូសបញ្ជាក់ផងដែរថា ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរ ជាតិ​ និងអន្ដរជាតិប្រមាណ ១,១៦ លាននាក់ប៉ុណ្ណោះនេះបើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍។ ទោះយ៉ាងណាមានតែភ្ញៀវអន្តរជាតិចំនួន ៤,៨៤១ នាក់ប៉ុណ្ណោះនៅក្នុងខែមេសា គឺធ្លាក់ចុះ ៩៩,១ % បើធៀបទៅនឹងឆ្នាំមុន។​

ដោយ៖Stince

Related Articles