We TV Cambodia

វិស័យដីធ្លីហាក់ស្ងប់ស្ងាត់ជាងមុន ស្របពេលកូវីដ១៩ កំពុងបង្ហាញសញ្ញាមិនច្បាស់លាស់

វិស័យដីធ្លីហាក់ស្ងប់ស្ងាត់ជាងមុន ស្របពេលកូវីដ១៩ កំពុងបង្ហាញសញ្ញាមិនច្បាស់លាស់

វិស័យដីធ្លីនៅកម្ពុជាបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ បើធៀបទៅនឹងស្ថានភាពកាលពីប៉ុន្មានខែមុខ ដែលហាក់មានសកម្មភាពខ្លះ ដោយសារតែស្ថានភាពកូវីដ១៩ ថ្មីៗនេះបានបង្ហាញសញ្ញាមិនច្បាស់លាស់ ព្រោះអ្នកឆ្លងនៅតែបន្តមានជាបន្តបន្ទាប់។

ជាក់ស្ដែង បើតាមភ្នាក់ងារលក់អចលនទ្រព្យម្នាក់បានឲ្យដឹងថា រយៈពេលជាង ១ខែចុងក្រោយនេះ ការលក់ដីធ្លីមិនសូវជាល្អប៉ុន្មាននោះទេ ឬអាចនិយាយបានថា សឹងតែគ្មានសោះតែម្ដង។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះនោះទេ តែដោយសារការជួបប្រាស្រ័យទាក់ទងគ្នាក្នុងកំឡុងកូវីដ១៩ នេះ មានការពិបាក និងមានភាពប្រយ័ត្នប្រយែងខ្លាំង។

មួយវិញទៀត ប្រជាពលរដ្ឋមួយចំនួនក៏មិនសូវសម្រុកទិញដីដូចកាលពីមុនកូវីដ១៩ ដែរ ព្រោះពួកគាត់ក៏បានរងផលប៉ះពាល់ខ្លះដែរពីកូវីដ១៩ ហើយក៏ពិបាកលក់ចេញវិញផងដែរក្នុងស្ថានភាពបែបនេះ។

សូមជម្រាបថា មិនថាតែដីក្នុងរាជធានីភ្នំពេញ ឬជុំវិញរាជធានីភ្នំពេញនោះទេ សូម្បីតែដីធ្លីក្នុងខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកោះកុង​ និងខេត្តកំពតជាដើម ក៏មានសភាពស្ងប់ស្ងាត់ដូចគ្នានេះដែរ។

អត្ថបទដោយ៖ Nevin

Related Articles