We TV Cambodia

វិស័យកសិកម្ម ជួយទ្រទ្រង់កម្លាំងពលកម្ម ក្នុងសម័យកូវីដ១៩

វិស័យកសិកម្ម ជួយទ្រទ្រង់កម្លាំងពលកម្ម ក្នុងសម័យកូវីដ១៩
រូបភាពឯកសារ

របាយការណ៍មួយត្រូវបានចេញផ្សាយដោយ ក្រសួងការងារ ថា មានកម្មករកាត់ដេរប្រមាណជា ១ម៉ឺននាក់មិនបានវិលត្រលប់មកភ្នំពេញវិញនោះទេក្រោយ ចូលឆ្នាំខ្មែរ ជាបឋមពួកគេកំពុងតែស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម។

យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា​របាយការណ៍មួយនេះ ដូចគ្នាទៅនឹងរបាយការណ៍មួយទៀត ដែលមាន រោងកាត់ដេរប្រមាណជា ១៣០រោងចក្រត្រូវបានដាក់ពាក្យសុំផ្អាក ដំណើរការ ព្រោះតែការរីករាលដាលពីមេរោគ កូវីដ១៩ បណ្ដាលឲ្យបណ្ដាដៃគូរពាណិជ្ជកម្ម នៅក្នុងទីផ្សារអន្ដរជាតិ​ លុបចោលនូវការបញ្ជាទិញ។ លើសពីនេះទៅទៀត ការពន្យាពេល ចង្វាក់ផលិតកម្មនេះ នឹងត្រូវបានគេរំពឹងទុកថាអាចកើនឡើង នូវការបាត់បង់ការងាររហូតដល់ទៅ ១០ម៉ឺនការងារ។

បណ្ដាកម្មករកាត់ដេរ ដែលត្រូវបានត្រលប់ទៅស្រុកកំណើតជាច្រើននោះ នឹងត្រូវប្រគួតប្រជែងគ្នា ជាមួយនឹង ពលករចំណាកស្រុកពីប្រទេសថៃដែលបានវិលត្រលប់មកវិញមាន ចំនួន៩ម៉ឺននាក់។ ហើយឧស្សាហកម្មផ្នែក កសិកម្ម នឹងជាវិស័យមួយអាចទ្រទ្រង់ពួកគេ ក្នុងស្ថានភាពមួយនេះ។​ ស្ថិតក្នុងបដិបទមួយ ក៏អាចដឹងថា វិស័យកសិកម្ម មិនមែនជាជម្រើសទី១សម្រាប់យុវជនកម្ពុជា ដោយសារតែពួកគេ មានទំនោរធ្វើការ ក្នុងសហគ្រាស ឬតាមបណ្ដាក្រុមហ៊ុន ទេសចរណ៍ជាដើម ប៉ុន្ដែខណៈពេលនេះ ពួកគេត្រូវតែធ្វើនូវអ្វីដែលអាចធ្វើបាន ដើម្បីជួយទ្រទ្រង់គ្រួសារ​ជីវភាពរបស់ពួកគេ។

​បន្ថែមពីលើនេះទៅទៀត ប្រសិនជា​ វិស័យរោងច្រត្រូវបាត់បង់ការងារ ត្រឹមតែ​១០ម៉ឺននាក់ ក៏នឹងត្រូវប៉ះពាល់ផ្នែកផ្សេងទៀត ផងដែរ ដូចជា អាជីវកម្មឯករាជ្យខ្នាតតូចមាន សេវាកម្មដឹកជញ្ជូនកម្មករ ការលក់បាយសម្លរ ជាដើម។ នេះជាលទ្ធផលបង្ហាញក្រោយពីរោងចក្រត្រូវបាន ផ្អាកដំណើរ។

ដោយ៖ Stince

Related Articles