We TV Cambodia

វិនិយោគិនជនជាតិបារាំង ចាប់អារម្មណ៍វិនិយោគ លើគម្រោងអភិវឌ្ឍព្រលានយន្ដហោះ ខេត្ដបាត់ដំបង

វិនិយោគិនជនជាតិបារាំង ចាប់អារម្មណ៍វិនិយោគ លើគម្រោងអភិវឌ្ឍព្រលានយន្ដហោះ ខេត្ដបាត់ដំបង

បាត់ដំបង៖ បាត់ដំបងក៏ជាខេត្ដមួយដែលមានប្រលានយន្ដហោះផ្ទាល់ខ្លួនផងដែរ ប៉ុន្ដែដោយឡែកនាពេលបច្ចុប្បន្ន ប្រលានយន្ដហោះនេះមិនទាន់មានការអភិវឌ្ឍបន្ថែមទៀតនៅឡើយទេ។ ផ្អែកលើការ​ចុះផ្សាយផ្ទាល់ពីផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្ដបាត់ដំបង​ បានបង្ហាញឲ្យដឹងថា​ អ្នកវិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង មានបំណងចង់មកវិនិយោគទុនលើវិស័យអាកាសចរនៅខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលសម្តែងការគួរសមជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines នៅសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ កិច្ចពិភាក្សានេះក្នុងគោល បង្ហាញពីគម្រោងនៃការវិនិយោគលើវិស័យ​អាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។

លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូន ឯកឧត្តម អភិបាលខេត្ត ហើយលោកមានបំណងមកវិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ លោកបន្តថានេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ ឯកឧត្តម បានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ។

គួសបញ្ជាក់ផងដែរថា​ ព្រលានយន្ដហោះខេត្ដបាត់គឺមានអាយុកាលប្រហែលជា ៦០ ឆ្នាំមកហើយ។ ព្រលានយន្ដហោះនេះ គឺមានបានផ្អាកដំណើរការអស់រយៈពេលប្រហែលជាង១៦ឆ្នាំ ប៉ុន្ដែពេលខ្លះ​អាកាសយានដ្ឋានតូចមួយនេះ ក៏ត្រូវបានធ្វើការម្ដងម្កាលដែរ ខណៈដែលមានគណៈប្រតិភូសំខាន់ៗចុះមក​ទស្សនៈកិច្ចខេត្ដនេះ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ហ្វេសប៊ុក

រូបភាព៖ ឯកសារ

Related Articles