
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យ ឯកឧត្តមកៅ គឹមហួន ដឹកនាំប្រតិភូវិនិយោគចិនចូលជួបសំដែងការគួរសម និងសំណេះសំណាល។ នេះបើយោងតាមហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពត។
ក្នុងជំនួបនេះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ឯកឧត្តមសូមស្វាគមន៍គ្រប់វិនិយោគទាំងអស់ ដែលបានមកដល់ទឹកដីនៃខេត្តកំពត។ ឯកឧត្តមបានបន្តទៀតថា ខេត្តកំពតមានសក្តានុពលច្រើន និងមានអ្នកវិនិយោគបានមកវិនិយោគលើការងារមួយចំនួនរួមមាន រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិដ្ឋានចេកអំបូង ពិសេសវិស័យទេសចរណ៍ ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំដល់វិនិយោគគិនទាំងអស់មកវិនិយោគលើទឹកដីខេត្តកំពត ដើម្បីឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។ ក្នុងឱកាសនោះផងដែរតំណាងអ្នកវិនិយោគចិន បានមានប្រសាសន៍ថា អរគុណមិត្តភាពរវាងកម្ពុជា-ចិន លោកពិតជាមានមោទនភាពណាស់ដែលបានដឹកនាំក្រុមវិនិយោគចិនមកកាន់ទឹកដីដ៏ស្រស់ស្អាតនៃខេត្តកំពតនេះ។

អត្ថបទដោយ៖ Nevin
