We TV Cambodia

វិធីសាស្រ្ដ សង្រ្គោះបឋមអ្នកលង់ទឹក

វិធីសាស្រ្ដ សង្រ្គោះបឋមអ្នកលង់ទឹក

​ពេលមាននរណាម្នាក់លង់ទឹក ការ​សង្រ្គោះបឋម ជា​ចំណេះដឹង​ ដែល​គ្រប់​គ្នា​ត្រូវ​យល់ដឹង ព្រោះ​ការ​ជួយ​សង្រ្គោះ​ខុស​ អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជនរងគ្រោះកាន់​តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជារបៀប​សង្រ្គោះ​បឋម៖

របៀបសង្រ្គោះ

១. ត្រូវអង្រួន និងហៅជនរងគ្រោះ ដើម្បី​ដឹងថា​គាត់នៅដឹងខ្លួនឬអត់

 

 

២. ដាក់ត្រចៀកក្បែរមាត់ ច្រមុះរបស់គាត់ ថាតើមានការដកដង្ហើមឬ​អត់ ហើយមានអ្វីស្ទះឬ​អត់ បើមានត្រូវយកចេញ

៣. បើគ្មានដង្ហើម គឺត្រូវធ្វើការសង្កត់ទ្រូងភ្លាមៗ ដើម្បីបានឈាមទៅដល់ខួរក្បាល (សង្កត់៣០ដង ផ្លុំខ្យល់២ដង សម្រាប់​មនុស្សធំ ហើយសង្កត់ ១៥ដង ផ្លុំ២ដង សម្រាប់កូនក្មេង)។ ការសង្កត់មិនត្រូវខ្លាចគាត់ឈឺនោះទេ គឺសង្កត់ជម្រៅប្រហែល៥ស.ម ហើយចង្វាក់ត្រូវឲ្យ​បាន ១០០ដងក្នុង១នាទី។ ប្រសិនបើមានអ្នកដូរ គឺត្រូវដូរបើយើងអស់​កម្លាំង។ ចំពោះការផ្លុំខ្យល់គឺត្រូវភ្ងើយចង្ការគាត់ឲ្យ​ងើយ ដើម្បីផ្លូវដង្ហើមបើកបានល្អ។

៤. ត្រូវចាំថា បើយើងមិនជួយគាត់ភ្លាមៗទេ គឺគាត់ស្លាប់ ព្រោះបើបេះដូងមិនកន្ត្រាក់ច្របាច់ឈាមទៅខួរក្បាលត្រឹម៣ទៅ៤នាទី គឺខួរក្បាលនឹងស្លាប់។ ដូចនេះការសង្កត់ទ្រូង គឺធ្វើដើម្បីបានឈាមទៅដល់ខួរក្បាល។

ប្រែសម្រួលដោយ៖ ពិសី

Related Articles