We TV Cambodia

វិធីសាស្រ្ដ ក្នុងការការពារសត្វកុំអោយចូលផ្ទះ​ នារដូវភ្លៀង

វិធីសាស្រ្ដ ក្នុងការការពារសត្វកុំអោយចូលផ្ទះ​ នារដូវភ្លៀង

ភាគច្រើន ​ក្នុង​ចំណោម​សត្វ​អសិរពិស ​ដែល​តែង​តែ​វាយ​លុក​ចូល​ក្នុង​ផ្ទះ​អ្នក​ភាគច្រើន នា​រដូវ​មាន​ភ្លៀង​ធ្លាក់​នោះ ​គឺ​មាន​ដូច​ជា សត្វ​ពស់ កន្លាត ​កណ្តុរ​ ក្អែប ស្រមោច ជាដើម។ល។ ដូច្នេះ​វិធី​សាស្ត្រ ការពារ​ផ្ទះ​​ពីការ​ជ្រៀតចូលនៃសត្វ​ទាំង​អស់​នេះនៅក្នុង​រដូវភ្លៀង​ អ្នក​គួរតែ​៖

១. កាប់​ឆ្ការ​ដើមឈើ​ដែល​នៅជិត​ៗផ្ទះ៖​  សត្វល្អិតភាគច្រើន​វា​ ប្រើមែកឈើ ស្លឹកឈើ ដែលហៀរទៅប៉ះនឹងដំបូល ឬខ្សែទឹកស្អុយដើម្បីធ្វើ​ជា​មធ្យោបាយ​ បើកផ្លូវ  ទៅខាងក្នុងផ្ទះ។

២. បិទ​រន្ធ​ចំហរទាំងអស់​៖​ សត្វល្អិតគឺពូកែ រកប្រហោងចំហរ ប្រហោងខ្យល់ រឺបំពង់នៅជុំវិញ ផ្នែកខាងក្រៅផ្ទះ របស់អ្នកខ្លាំង​ណាស់។ ដូច្នេះ​ដើម្បី​បង្ការ ​អ្នកគួរតែ​យក​សំបកកង់​ឡាន ក្រដាស​ឬ អ្វីផ្សេងៗ ទៅបិទ​រន្ធ​ទាំង​អស់​នោះ។

៣. សម្អាត​ត្រង់​បរិវេណ​ផ្ទះបាយ៖ សត្វល្អិតភាគច្រើន​ស្វែងរក ចំណីអាហារបន្ទាប់ពីភ្លៀងធ្លាក់យូរ។ ផ្ទះបាយនិងសំរាម គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ សត្វល្អិតក្នុង​ការ​រក​អាហារ។ ទុកចានកខ្វក់ ខ្ទះនិងប្រដាប់ប្រដា ធ្វើម្ហូបផ្សេងទៀត ឱ្យឆ្ងាយពីកន្លែងលិច ហើយដាក់វានៅក្នុង ទូលាងចាន បន្ទាប់ពីប្រើរួច។  ត្រូវប្រាកដថា បោសឬជូត កម្រាលឥដ្ឋ និងកម្រាលព្រំ នៅក្នុងតំបន់ផ្ទះបាយរបស់អ្នក បន្ទាប់ពីចម្អិនរួច​។

 

ប្រែសម្រួលដោយ៖ ពិសី

Related Articles