We TV Cambodia

វិធីសាស្រ្ដងាយៗ សម្រាប់អ្នកម្ដាយក្នុងការព្យាបាលអាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច

វិធីសាស្រ្ដងាយៗ សម្រាប់អ្នកម្ដាយក្នុងការព្យាបាលអាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច

ជាទូទៅអ្នកម្ដាយគ្រប់រូបបានដឹងរួចមកហើយថា​ ក្មេងតូចៗមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​ពួកគេ​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ​ ។ កត្តាទាំងនេះធ្វើ​ឲ្យ​កូន​តូចៗ​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ។ ដើម្បី​ដោះ​ស្រាយ​បព្ហានេះ ម៉ាក់ៗ​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ​៖

១- ឆ្ពង់​ច្រមុះ៖ ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ ធ្វើបែបនេះ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​ក្មេង​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។

២- លាង ឬ​បន្តក់​សេរ៉ូមប្រៃ៖ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​យក​សម្បោរចេញ។

៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ៖ កាលណាក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ ដូច្នេះ​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។

៤- ងូត​ទឹក​ឧណ្ហៗ៖ ពេល​ក្មេង​តឹង​ច្រមុះ ហៀរ​សម្បោរ ក្អក និង​​ក្តៅ​ខ្លួន ដាច់​ខាត​យើង​មិន​ត្រូវ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន​ទេ ត្រូវ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ទើប​ជំងឺ​មិន​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles