We TV Cambodia

វិធីសាស្ត្រងាយៗទាំង ៣ ធ្វើឱ្យអ្នកក្លាយជាសិស្សពូកែ

វិធីសាស្ត្រងាយៗទាំង ៣ ធ្វើឱ្យអ្នកក្លាយជាសិស្សពូកែ

ការសិក្សាទទួលបានលទ្ធផលល្អគឺទាមទាមឲ្យសិស្សានុសិស្សមានភាពឆ្លាតវៃដើម្បីអាចឈោងចាប់និន្ទេសល្អៗ វិធីសាស្ត្រងាយៗទាំង ៥យ៉ាងចែកជូនដល់អ្នកទាំងអស់គ្នា។

រូបភាពតំណាង

១. សិស្សពូកែ ត្រូវពូកែអានដើម្បីអភិវឌ្ឍចំណេះដឹង 

ការអានប្រលោមលោក ​សៀវភៅ​រឿង​បរទេស សៀវភៅ​វេយ្យាករណ៍ ជាពិសេស​សៀវភៅ​ណែនាំ​ពី​វិធីសាស្ត្រ​ក្នុងការ​តែង​និពន្ធ ឬប្រភេទ​សៀវភៅ​ដែលអ្នកចូលចិត្ដ ធ្វើឲ្យអ្នកមានភាពឆ្លាតវៃជាងមុន និងយល់ដឹងថ្មីៗច្រើនថែមទាំងបង្កើន និងអភិវឌ្ឍចំណេះដឹង ពិសេសទទួលបានទិន្នន័យ និងព័ត៌មានបន្ថែមជាច្រើនទៀត។

រូបភាពតំណាង

​២. បង្កើន​ជំនឿ​ចិត្ត​

ដើម្បី​កសាង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ជាដំបូង​អ្នក​ត្រូវ​កំណត់ចំណាំ និង​គិតពី​លទ្ធផល​វិជ្ជមាន​លើ​ចំណុចខ្សោយ​របស់​អ្នក ហើយ​ព្យាយាម​និយាយ​បញ្ហា​របស់ខ្លួន​ប្រាប់​ទៅ​មិត្ត​ជិតដិត​។ បន្ទាប់មក ចូរ​ចងចាំ​ក្នុង​ចិត្ត​ថា គ្មាន​អ្នកណាម្នាក់​ល្អឥតខ្ចោះ​នោះទេ។

រូបភាពតំណាង

៣. ចេះកសាងមិត្តភាព

ការសិក្សារបស់អ្នក ប្រៀបដូចនឹងក្រុមការងារល្អមួយដែរ បើអ្នកមានមិត្តដែលពូកែ ហើយរៀនបាននិន្ទេសល្អ អ្នកគួរតែរៀនសូត្រពីពួកគេ ហើយសេពគប់ធ្វើជាមិត្ត ដើម្បីអាចផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមកហើយអ្នកនឹងចម្រើនចំណេះដឹងបន្ថែមកាន់តែច្រើន។

រូបភាពតំណាង

អត្ថបទៈ គឹមសួ

Related Articles