We TV Cambodia

វិធីព្យាបាល ជំងឺឈឺក្បាល ដោយមិនបាច់ប្រើថ្នាំពេទ្យ

វិធីព្យាបាល ជំងឺឈឺក្បាល ដោយមិនបាច់ប្រើថ្នាំពេទ្យ

ជាការពិតណាស់ មនុស្សយើងម្នាក់ៗ នរណាៗក៏ធ្លាប់ជួបនូវបញ្ហាឈឺក្បាលនេះដែរ ។ ជំងឺនេះ គឺជា ជំងឺម្យ៉ាងដែលកើតឡើងនៅក្នុងប្រព័ន្ធប្រសាទនៃសេរីរាង្គខួរក្បាលរបស់មនុស្ស ដែលបណ្តាលមកពីកត្តាជាច្រើនដូចជាធុញថប់ តានតឹង គិតច្រើន គេងមិនគ្រប់គ្រាន់ ធ្វើការលើសកម្លាំង ខ្វះជាតិទឹក និងបញ្ហាផ្សេងៗទៀតជាដើម។ បច្ចុប្បន្ន ដោយយោងតាមការស្រាវជ្រាវ និងបច្ចេកវិទ្យាថ្មីៗ ថ្នាំពេទ្យភាគច្រើនអាចព្យាបាលជំងឺបានយ៉ាងច្រើនមុខ ជាពិសេសសម្រាប់ជំងឺឈឺក្បាលនេះតែម្តង។ ប៉ុន្តែបើយើងក្រឡេកមកមើលគុណវិបត្តិរបស់ថ្នាំពេទ្យវិញ យើងដឹងហើយថា ប្រសិនជាយើងទទួលវាច្រើនពេកក៏មិនល្អសម្រាប់សុខភាពដែរ ដូច្នេះហើយពេលខ្លះយើងត្រូវប្រើវិធីធម្មជាតិ ដើម្បីព្យាបាលវាវិញ។ ក្រៅពីការទទួលទានថ្នាំពេទ្យ  មានវិធីសាស្រ្តជាច្រើន ដែលអាចជួយឲ្យអ្នកកាត់បន្ថយការឈឺក្បាលបាន ក្នុងមាន៖

១,ផឹកទឹកឲ្យបានច្រើន ជាការពិតណាស់ ជំងឺឈឺក្បាលបង្កឡើងដោយសារខ្វះជាតិទឹក។ ដូច្នេះអ្នកគួរតែផឹកទឹកយ៉ាងហោចណាស់មួយកែវ នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាល ហើយបើសិនជាអាចគួរតែផឹកទឹកឲ្យបានច្រើនជាប្រចាំ។

២,ស្អំទឹកកក ប្រសិនជាអ្នកមានអាការៈធ្ងន់ក្បាល ឬឈឺក្បាលដោយសារផ្តាសាយ អ្នកអាចយកដុំទឹកកក ឬជាប្រភេទ  កញ្ចប់ទឹកកក យកមកស្អំបាន ពីព្រោះនៅពេលដែលអ្នកដាក់ស្អំចំពីលើថ្ងាស  នោះនឹងធ្វើឲ្យអ្នកស្ពឹក ហើយក៏អាចកាត់បន្ថយការឈឺចាប់បានមួយកម្រិតផងដែរ។

៣,ខ្ញី ខ្ញី គឺជាសារធាតុធម្មជាតិដែលអាចរារាំងសំយោគ Prostaglandin  ហើយវាជាប់ពាក់ព័ន្ធក្នុងការបង្កើតជាតិខ្លាញ់ ដែលមាននៅក្នុងកោសិកា។

៤,ចៀសពីកម្តៅថ្ងៃខ្លាំង ពន្លឺថ្ងៃក៏ជាកត្តាមួយដែលធ្វើឲ្យអ្នករងនូវការឈឺក្បាលដែរ ។ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ឈឺក្បាល អ្នកត្រូវរកកន្លែងណាមួយម្លប់ដើម្បីជ្រក ចៀសវាងការនៅក្រោមពន្លឺថ្ងៃចែងចាំងខ្លាំង។

៥,ម៉ាស្សា ការសិក្សាមួយបានស្រាវជ្រាវឲ្យដឹងថា ក្រោយពីអ្នកទទួលបានការម៉ាស្សាហើយនោះ វានឹងជួយអ្នកកាត់បន្ថយនូវការឈឺក្បាលផងដែរ ហើយទន្ទឹមនឹងនេះ វាក៏អាចជួយឲ្យអ្នកសំរាន្តលក់ស្រួលទៀតផង ។ ទាក់ទងនឹងវិធីម៉ាស្សានេះ បើសិនជាអ្នកចង់សាកល្បង អ្នកគ្រាន់តែយកដៃទៅត្រដុសនឹងថ្ងាស និងសាធផ្កា អូសរហូតដល់កញ្ចឹងក. និងស្មារ របស់អ្នកជាការស្រេច ។

985108266

 

៦,ការដើរកម្សាន្តលំហែកាយ ការដើរកម្សាន្តចេញទៅក្រៅលំហែកាយ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ គឺជាវិធីដ៏ល្អសម្រាបបង្ការជំងឺឈឺក្បាល ។ ជាទូទៅ ការអផ្សុកធុញថប់ និងសម្លឹងមើលអេក្រង់ នៅពេលអ្នកកំពុងធ្វើការយូរពេក ក៏បង្កឲ្យអ្នកឈឺក្បាលបានដែរ ។

៧,មុជទឹកក្ដៅឧណ្ឌៗ ការឈឺក្បាលដែលបណ្តាលមកពីភាពតានតឹង គឺងាយនឹងឆាប់បាត់វិញទេ ប្រសិនបើអ្នកចេះបន្ធូរអារម្មណ៍របស់អ្នកឲ្យកាន់តែស្រស់ស្រាយ ក្នុងនោះមានវិធីម្យ៉ាងក៏អាចជួយអ្នកឲ្យស្រស់ស្រាយបានដែរ គឺការមុជទឹក ។

 

៨,ការទទួលទានអាហារ ជួនកាលរោគសញ្ញានៃការឈឺក្បាល គឺបណ្តាលមកពីការឃ្លាន។ ដូច្នេះអ្នកគួររកអាហារ ឬផ្លែឈើណាដែលពោរពេញដោយសារជាតិចិញ្ចឹមដើម្បីបំប៉នសុខភាព ។ ឧទាហរណ៍៖ ផ្លែប៉ោម និងក្រូចឆ្មា គឺជាជម្រើសអាហារផ្លែឈើដ៏ល្អបំផុត។

 

 

សរុបសេចក្តីមក ជម្រើសទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាចំនុចល្អៗ ដែលគួរអនុវត្ត នៅពេលដែលអ្នកប្រឈមនឹងបញ្ហាឈឺក្បាល ជៀសជាងការប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាល ៕

ប្រែសម្រួលដោយ៖​ ពិសី

Related Articles