We TV Cambodia

វិធីបំបាត់អាការៈឈឺកព្ជឹាង ក ដោយខ្លួនឯង

វិធីបំបាត់អាការៈឈឺកព្ជឹាង ក ដោយខ្លួនឯង

ដោយសារ​តែ​ភាពនឿយហត់​ខ្លាំង​ពេក និង​ការខំប្រឹង​អោន​មើល​កុំព្យូទ័រ​ជាដើម អ្នក​ប្រហែលជា​ធ្លាប់​មានការ​ឈឺចាប់​ខ្លាំង​នៅ​កញ្ចឹងករ​ពី​មួយ​ថ្ងៃ​ទៅ។ រឿង​នេះ​ក៏​អាច​ដោយសារ​តែ​ការ​ប្រឹង​របស់​សាច់ដុំ​ដែរ ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​ងាកក្បាល​ទៅ​ចំហៀង​។ យ៉ាងណាមិញ ​អ្វី​ដ៏​សំខាន់​បំផុត​នោះ​គឺ​របៀប​ដែល​អ្នក​អាច​យកឈ្នះ​ការ​ឈឺចាប់​នោះ​បាន ។ គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​បាន​៖

១-ការហាត់ប្រាណ ៖ មាន​វិធី​ហាត់ប្រាណ​នៅតំបន់​ក​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច​ជា ការ​បង្វិល​ក្បាល​ជា​រង្វង់ ឬ​បត់​ក្បាល​ទៅ​ឆ្វេង ទៅ​ស្តាំ​ជាដើម​។ ពិត​ណាស់ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​ដល់​សាច់ដុំ​ខាងក្នុង​ដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​អង្គុយ​បាន​កាន់តែ​ល្អ និង​ថែរក្សា​ឆ្អឹង​កង​ខ្នង​ឲ្យ​ត្រង់ និង​មិន​ឲ្យ​ឈឺចាប់​ទៀត ។

២-ការស្អំ​ទឹកកក ៖ សីតុណ្ហភាព​ត្រជាក់​ចេញពី​ទឹកកក​អាច​ជួយ​បន្ថយ​ការ​រលាក និង​បង្ក​ជា​ការ​ស្ពឹក​​កន្លែង​ឈឺចាប់​បាន​ដែរ ។ បើសិនជា​អ្នក​មិន​មាន​ថង់​ស្អំ​ទឹកកក​ទេ អ្នក​អាច​ប្រើប្រាស់​ផ្លែក្រូច ឬ​ប៉ោម​ដែល​កក​រឹង​មក​ស្អំ​ក៏​បាន​ដែរ ។ ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​ប្រើ​ទឹកកក​ស្អំ​នៅ​លើ​ស្បែក​ដោយ​ផ្ទាល់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​បាន ។

ប្រែសម្រួលដោយ៖  ពិសី

Related Articles