We TV Cambodia

វិធីធម្មជាតិងាយៗដើម្បីបំបាត់ស្នាមប្រេះកែងជើង

វិធីធម្មជាតិងាយៗដើម្បីបំបាត់ស្នាមប្រេះកែងជើង

ជាធម្មតាភាគច្រើន ស្នាមប្រះកែងជើងតែងតែកើតមានចំពោះមនុស្សគ្រប់វ័យ មិនថាក្មេងជំទង់​ ឬមនុស្សចំណាស់ឡើយ។ វាក៏ជាកខ្វល់មួយផងដែរ ជាពិសេសសម្រាប់បងប្អូនមិត្តៗនារី។ ការប្រះកែងជើង ជាបញ្ហាមួយដែលស្រ្ដីគ្រប់រូបព្រួយបារម្មណ៏​​ បើទោះបីជាវាមិនបង្កគ្រោះថ្នាក់ខ្លាំងខ្លាក៏ដោយ។​ ប៉ុន្ដែបើអ្នកពាក់ស្បែកជើងរយះពេលយូរ វាក៏អាចបណ្ដាលអោយអ្នកមានអារម្មណ៏ថាឈឺចាប់ជាមិនខាន។ យ៉ាងណាមិញ​ ប្រសិនបើអ្នកគ្រប់គ្នា មានបញ្ហាប្រះកែងជើងនេះ សូមកុំព្រួយបារម្មណ៏ ព្រោះថ្ងៃនេះWe TV Cambodiaនិងប្រាប់ពីវិធីធម្មជាតិបែបងាយៗដែលអាចកម្ចាត់បញ្ហាទាំងនេះបាន៖

១,សំបកចេកទុំ៖ ពេលអ្នកពិសារចេកហើយ សូមកុំចោលសំបក។ យកសំបកចេកមកជូតត្រង់កន្លែងមានស្នាមប្រេះ​ រួចទុករយះពេល១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

២,ផ្លែល្ហុង៖ យកសាច់ល្ហុងមកញីត្រង់បរិវេណប្រេះ។ ធ្វើបែបនេះជារៀងរាល់សប្តាហ៏ មុនពេលចូលគេង នោះអ្នកនិងឃើញអំពីប្រសិទ្ធភាព។

៣,ទឹកឃ្មុំ៖ យកទឹកឃ្មុំ លាយជាមួយទឹកក្ដៅឧណ្ហៗ រួចដាក់ជើងត្រាំ ប្រហែល២០នាទី ជារៀងរាល់ថ្ងៃ។

ប្រែសម្រួលដោយ៖ ពីសី

Related Articles