We TV Cambodia

វិធីជួយសង្គ្រោះបឋមដោយខ្លួនឯង ពេលគាំងបេះដូង

វិធីជួយសង្គ្រោះបឋមដោយខ្លួនឯង ពេលគាំងបេះដូង

អាការៈគាំងបេះដូង គឺចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ ឬលើក​របស់​ធ្ងន់។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​​ទៀត​ដូចជា ហត់ បែកញើសខ្លាំង អស់កម្លាំង ឈឺក្បាល ​វិលមុខ ក្អួត ដក​ដង្ហើម​មិនប្រក្រតី។

ជំងឺស្ទះ​សរសៃ​ឈាម​បេះដូង ឬ​ហៅថា គាំង​បេះដូង ជា​ឃាតក​ដែល​អាច​សម្លាប់​មនុស្ស​លឿន​បំផុត។ ដោយ​ហេតុ​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ ដូចនេះ​បើ​ពេល​យើង​នៅ​ម្នាក់​ឯង​ហើយ​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ​នោះ មានតែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​ទៅមន្ទីរពេទ្យ។

– តាំង​ស្មារតី​ឲ្យ​នឹងន
– កុំ​ស្លន់​ស្លោ ស្រវា​យក​ថ្នាំ​ផ្តេស​ផ្តាស​មក​លេប
– បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ
– សម្រាក ឬ​ដេក
– ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី
– ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។

ប្រែសម្រួល៖​ ពិសិ

Related Articles