សម្រួលអត្ថបទដោយ៖ពេជ្រ

បច្ចុប្បន្ន គ្រប់គ្នាមិនបានយកចិត្តទុកដាក់នឹងការចាត់ចែងទ្រព្យសម្បត្តិ ឬដឹងពីតិចនិកដែលជួយសន្សំសំចៃធនធានដែលអ្នកមានទេ។ខាងក្រោមនេះ គឺជាការយល់ឃើញ ពីអ្នកជំនាញ អចលនទ្រព្យ គឺលោក ង៉ែត ជូ ដែលគាត់បានចែករំលែកដូចតទៅ៖
ទ្រព្យសម្បត្តិដែលមិនកើនតម្លៃ ឬកើនតម្លៃតិចជាង១៥%ក្នុង មួយឆ្នាំ (ដូចជាផ្ទះ រថយន្ត និងគ្រឿងអលង្កា) គួរមានតម្លៃសរុបត្រឹម៣០%នៃចំនួនទ្រព្យសម្បត្តិសរុបបានហើយ។
រីឯ៧០%ទៀត គួរតែជាទ្រព្យចំរើនដែលអាចកើនតម្លៃយ៉ាងតិច១៥%ក្នុង១ឆ្នាំៗ។ ផ្ទុយទៅវិញមនុស្សជាច្រើនមិនបានដឹងពីវិធីជីករ៉ែក្នុងផ្ទះនេះ ហើយមានទ្រព្យមិនសូវចំរើន (មិនមានកំណើនតម្លៃឬកំណើនតិចជាង១៥%ក្នុង១ឆ្នាំ) រហូតដល់៧០%ទៅ៨០%។ ដូច្នេះហើយបើទោះជាខំរកប្រាក់ប៉ុណ្ណាក៏មិនងាយកសាងភាពមានបាននឹងគេដែរ ព្រោះការចាត់ចែងទ្រព្យគ្មានប្រសិទ្ធិភាពប្រៀបដូចនាងកញ្ជើរធ្លុះ ទោះប្តីខំនេសាទយ៉ាងណាក៏ចេះតែជ្រុះបាត់ទៅវិញដែរ។
ឧទាហរណ៍៖
១) ប្រសិនបើអ្នកមានទ្រព្យសរុប១លានដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស៣០ម៉ឺនដុល្លានោះទេ។
២) ប្រសិនបើអ្នកមានទ្រព្យសរុប៥០ម៉ឺនដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស១៥ម៉ឺនដុល្លានោះទេ៕
