We TV Cambodia

វិធីងាយៗដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ

វិធីងាយៗដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ

ជាការពិតណាស់ ស្ត្រីគ្រប់រូបសុទ្ធតែធ្លាប់​ ជួបប្រទះនៅការឈឺចាប់​ ដូចជា​ ចុកពោះ​ ឬចុករោយខ្នងរៀងរាល់ខែ នៅពេលមានរដូវ។ គ្រាន់តែអ្នកខ្លះមានការឈឺចាប់តិច ហើយអ្នកខ្លះមានការឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំ។  គ្មានវិធីសាស្ត្រណាដែរអាចបំបាត់ការឈឺចាប់នេះទាំងស្រុងនោះទេ ។ មានតែវីធីសម្រាលការឈឺចាប់តែប៉ណ្ណោះ។

១. ប្រើប្រាស់ថង់កំដៅ៖ ជាវិធីដ៏ងាយស្រួលរក និងសាមញ្ញបំផុត។ វាមានប្រសិទ្ធខ្លាំងក្នុងការបំបាត់ការឈឺចាប់ ព្រោះវាធ្វើឲ្យសាច់ដុំមានការសម្រាក អាចប្រសើរជាងការប្រើប្រាស់ថ្នាំទៀតផង។ អ្នកអាចប្រើប្រាស់ថង់ទឹកក្ដៅ ស្អំលើនៅលើសម្លៀកបំពាក់ ឬផ្ទាល់លើស្បែក នៅលើខ្នង និងពោះផ្នែកខាងក្រោយ។

 

 

២. ផឹកទឹកក្ដៅឧណ្ហៗ៖ វិធីមួយទៀតគឺបរិភោគទឹកក្ដៅឧណ្ហៗ។ វាហាក់ដូចជាចម្លែកបន្តិច តែផឹកទឹកក្ដៅឧណ្ហៗធ្វើឲ្យចលនារត់របស់ ឈាមបានល្អហើយទៅកាន់កន្លែងសាច់ដុំរមួលដើម្បីបន្ថយការឈឺចាប់។

៣. ធ្វើការម៉ាស្សា៖​​​ ចូរដាក់ដៃរបស់អ្នកលើពោះ ឬខ្នង បន្ទាប់មកសង្កត់ហើយច្របាច់តិចៗនៅត្រង់កន្លែងទាំងពីរនោះ ជាពិសេសកន្លែងដែរមានការឈឺចាប់ខ្លាំង។

៤. ធ្វើលំហាត់ប្រាណ៖​​​ ការសិក្សាបានបង្ហាញថាលំហាត់ប្រាណអាចសម្រួលដល់សាច់ដុំកុំអោយឈឺចាប់។ អ្នកអាចដើរឬ ធ្វើយោគៈនៅពេលមានការឈឺចាប់។

៥. បរិភោគខ្ញី៖ ខ្ញីជាឱសថបំបាត់ភាពឈឺចាប់ពេលមានរដូវ ថែមទាំងលុបបំបាត់ភាពនឿយហត់ និងអាចជួយឲ្យរដូវមកទៀង។ ចិតខ្ញី២ទៅ៣ចំណិត ដាំជាមួយទឹកមួយពែង រយៈពេល៥នាទីបន្ទាប់មកលាយជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles