We TV Cambodia

វិធីងាយៗដើម្បីទប់ស្កាត់អាការពុលឡាន

វិធីងាយៗដើម្បីទប់ស្កាត់អាការពុលឡាន

អាការពុលឡានមិនអាចរៀបរាប់ពីអារម្មណ៍បានទេថាពិបាកក្នុងខ្លួនពិនណាមានតែអ្នកដែលធ្លាប់ពុលទើបយល់ ដើម្បីបញ្ជៀសបញ្ហានេះបានអាចសាកល្បងវិធីខាងក្រោម៖

១-​ធ្វើ​ជា​អ្នក​បើកឡាន​ផ្ទាល់
កន្លែង​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​រថយន្ត​ចំពោះ​អ្នក​ពុល​ឡាន​គឺ​កៅអី​ខាងក្រោយ។ បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល​ដោយ​អ្នក​គ្រាន់តែ​ធ្វើ​ជា​តៃកុង​ឡាន​ផ្ទាល់។ ប្រសិនបើ​អ្នក​មិន​ចេះ​បើកឡាន កៅអី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​កៅអី​ជាប់​តៃកុង​ឡាន​។

រូបភាពតំណាង ( Google )

២.អង្គុយឲ្យស្ងៀម

អ្នកគួរតែអង្គុយ ឲ្យស្ងៀម រួចបិទភ្នែករបស់អ្នក ជៀសវាងការសម្លឹងមើលអ្វីផ្សេង ដូចជាទូរស័ព្ទដៃ សៀវភៅ ហើយគួរតែអង្គុយជិតបង្អួចរបស់អ្នក កាន់តែរីកឡើង ដែលជាហេតុ នាំឲ្យអ្នក កើតមាន អាការៈពុលឡាន។

រូបភាពតំណាង ( Google )

៣-​រក​អ្វី​ញ៉ាំ​បន្តិចបន្តួច
អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ដោយ​ពោះ​ទទេ​នោះ ទេ ។ វា​នឹង​ធ្វើ​ឲ្យ​អាការ​ពុល​ឡាន​របស់​អ្នក​កាន់តែ​អាក្រក់ ។ ការ​ធ្វើ​ដំណើរ​រយៈពេល​យូរ​ជាមួយនឹង​ពោះ​ទទេ​អាច​នាំ​ឱ្យ​ក្រពះ​របស់​អ្នក​បញ្ចេញ​អាស៊ីត​កាន់តែ​ច្រើន ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ចង្អោរ​កាន់តែ​ខ្លាំង ។

រូបភាពតំណាង ( Google )

៤-​ដកដង្ហើម​វែង​ៗ
មនុស្សដែលមាន ជំងឺពុលឡាន គួរណាស់តែជៀសវាង នៅក្លិនឆួល ដូចជាក្លិនទឹកអប់ ក្លិនសាំង ឬក៏ក្លិនអាហារ ជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែល ធ្វើដំណើរ អ្នកគួរតែ បើកកញ្ចក់បង្អួច រួចស្រូបយក ខ្យល់អាកាសឲ្យ បានច្រើនដើម្បី កំចាត់អាការៈ បែបនោះ។​

រូបភាពតំណាង ( Google )

៥-​បរិភោគ​ខ្ញី
ខ្ញីមានផ្ទុកសារជាតិ សំខាន់ៗក្នុងការ ជួយការពារចំពោះ ការរំលាយអាហារ, រារាំងការក្អួតចង្អោរ និងជួយសម្រាល ការឈឺចាប់ត្រង់ សន្លាក់សាច់ដុំជាដើម។ គួរតែពិសាទឹកខ្ញីមួយកែវ ២០នាទីមុន នឹងចេញដំណើរ នោះក៏អាចជួយ សម្រាលអាការៈ ពុលឡាន បានផងដែរ។

រូបភាពតំណាង ( Google )

 

អត្ថបទៈ គឹមសួ

Related Articles