We TV Cambodia

វិធីគ្រប់គ្រងផ្លូវចិត្តទាំង៧ ដែលអ្នកមិនគួររំលង

វិធីគ្រប់គ្រងផ្លូវចិត្តទាំង៧ ដែលអ្នកមិនគួររំលង
រូបតំណាង ប្រភពអុីធឺណែត

ដោយ៖ស្រីពេជ្រ

នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកអាចនឹងមមាញឹកខ្លាំង ហើយស្ទើរតែគ្មានពេលសម្រាកលម្ហែរកាយឬបន្ធូរអារម្មណ៍ទេ។ តាមការពិតទៅ អ្នកគួរតែចំណាយពេលខ្លះ ដើម្បីស្វែងរកវិធីរក្សារសុខភាពផ្លូវចិត្តរបស់អ្នកអោយមានសុខភាពល្អ។ ព្រោះសុខភាពផ្លូវចិត្តក៏ជាផ្នែកមួយដែលជួយអ្នកឆ្ពោះទៅរកភាពជោគជ័យបានដែរ។

.លើកទឹកចិត្តខ្លួនឯង៖

មិនបាច់ទៅណាឆ្ងាយ ការនិយាយលើកទឹកចិត្តខ្លួនឯងវាជាការល្អជាជាងរំពឹងការលើកទឹកចិត្តពីអ្នកដទៃ ព្រោះមានតែអ្នកទេដែលយល់ពីខ្លួនអ្នកច្បាស់ជាងអ្នកណាទាំងអស់។

.កុំចាយពេលវេលាក្នុងការគិតច្រើនពេក៖

ចំណាយពេលច្រើនពេកក្នុងការគិត ឬសម្រេចចិត្តអ្នកអាចនឹងខាតពេលវេលាច្រើន។ ព្រោះសម្រាប់អ្នកអោយតម្លៃលើពេលវេលា សូម្បីតែមួយនាទីក៏សំខាន់ដែរ។ នៅពេលដែលអ្នកមិនសុញគំនិត ហើយធ្វើការសម្រេចចិត្តបានលឿនដោយភាពល្អិនល្អន់ នោះសុខភាពផ្លូវចិត្តអ្នកក៏ល្អទៅតាមនឹងដែរ។​

.ពេញចិត្តនឹងការផ្លាស់ប្តូរ៖

គ្មានអ្វីដែលអាចស្ថិតស្ថេរបានទេ លើកលែងតែការផ្លាស់ប្តូរខ្លួនឯង ព្រោះមនុស្សជោគជ័យគេមិននៅតែមួយកន្លែងទេ។ ប៉ុន្តែអ្នកត្រូវតែប្រាកដថា ការផ្លាស់ប្ដូរទាំងនោះនឹងជួយអ្នកអោយរីកចម្រើន ហើយអ្នកពេញចិត្តទទួលយកវា។

.ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក៖

ពេលខ្លះឧបសគ្គធំបំផុតរវាងអ្នកនិងភាពជោគជ័យរបស់អ្នកគឺការភ័យខ្លាច។ ប្រសិនបើអ្នកមិនប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកទេ អ្នកគ្មានថ្ងៃជោគជ័យទេ។​​វាជាការល្អបំផុតក្នុងការទទួលស្គាល់ការភ័យខ្លាច ហើយជម្នះភាពអវិជ្ជមានទាំងនោះចេញ។

.រកដំណោះស្រាយ៖

ជីវិតគឺពោរពេញទៅដោយបញ្ហាហើយជំនួសឱ្យការផ្តោតលើអ្វីដែលខុសអ្នកត្រូវយកចិត្តទុកដាក់លើវិធីដើម្បីដោះស្រាយ។ បង្វឹកខួរក្បាលរបស់អ្នកដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលអ្នកកំពុងប្រឈមហើយអ្នកនឹងឃើញខ្លួនអ្នកមានការរីកចម្រើន។

៦.ផ្តោតអារម្មណ៍លើគោលដៅរបស់អ្នក៖

មិនថាដំណើរជីវិតជួបរឿងស្មុគស្មាញប៉ុណ្ណាទេ អ្នកត្រូវតែផ្តោតអារម្មណ៍ទៅលើគោលដៅរបស់អ្នក។ កុំអោយឧបសគ្គនិងបញ្ហាទាំងឡាយរំខានចិត្តអ្នក។

.គ្រប់គ្រងចិត្តរបស់អ្នក៖

គ្មាននរណាម្នាក់អាចគ្រប់គ្រងស្ថានភាពនិងកាលៈទេសៈបានទេ។ ប៉ុន្តែប្រសិនបើអ្នកកំពុងឆ្លងកាត់ស្ថានភាពមិនល្អមួយចំនួន ចូររៀនគ្រប់គ្រងរបៀបដែលអ្នកមានប្រតិកម្មចំពោះរឿងទាំងនោះ៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *