We TV Cambodia

វិធីខ្លីៗ៤យ៉ាង ដែលជាវិថីឆ្ពោះទៅការកសាងទ្រព្យសម្បត្តិ

វិធីខ្លីៗ៤យ៉ាង ដែលជាវិថីឆ្ពោះទៅការកសាងទ្រព្យសម្បត្តិ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការចែករំលែកពីលោក ង៉ែត ជូ អ្នកវិភាគឯករាជ្យសេដ្ឋកិច្ច បាននិយាយអំពីការផ្លាស់ប្តូរគំនិតអវិជ្ជមានអំពីលុយដោយងាកមកគិតវិជ្ជមានដូចអ្វីដែលអ្នកមានគិត ដូចជាគិតថាថ្ងៃនេះខ្ញុំអត់លុយមែនប៉ុន្តែ១០ឆ្នាំទៀតខ្ញុំប្រាកដជាមានលុយច្រើន។ ភាពមានបានមិនមែនជាព្រេងវាសនាទេ ប៉ុន្តែគឺជាការប្រឹងប្រែងដោយភាពវាងវៃ និង យល់ពីឱកាស។

ទី២) សងផ្តាច់នូវបំណុលអាក្រក់ដូចជាការបង់រំលស់របស់របប្រើប្រាស់ដែលមិនចាំបាច់។ មានន័យថា បំណុលទាំងនេះមានការប្រាក់ខ្ពស់ ហើយរបស់របរដែលទិញបង់រំលស់ដូចជាទូរសព្ទ រថយន្ត និងគ្រឿងអេឡិកត្រូនិកនានាមានការធ្លាក់តម្លៃលឿនណាស់។

ទី៣) ប្តូរឥរិយាបទក្នុងការប្រើប្រាស់លុយអោយមានប្រសិទ្ធិភាព៖ ពោលគឺលុយដែលរកបានត្រូវបែងចែកជាពីរគត់ គឺជាគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយមានន័យថាចាយតែអ្វីដែលចាំបាច់ដូចមនុស្សត្រូវការហូបបាយដើម្បីរស់។ រីឯគ្រាប់ពូជគឺយកទៅវិនិយោគដើម្បីបង្កើតលុយ។ បើលុយដែលរកបានច្រើនបំផុត៤០%ជាគ្រាប់បាយ និង៦០%ទៀតជាគ្រាប់ពូជ នោះអ្នកក្រមិនយូរទេ។

ទី៤)  យកលុយដែលគ្រាប់ពូជទៅបង្កើតជាផលចំណេញតាមរយៈការវិនិយោគលើភាគហ៊ុន (Stocks) ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួមគ្នា (Fund Management Company)៕

ប្រភព៖ លោក ង៉ែត ជូ

Related Articles