We TV Cambodia

វិធីបំបាត់អាការៈក្អកស្លេស្មបានយ៉ាងមានប្រសិទ្ធភាពដោយគ្រាន់តែ…..

វិធីបំបាត់អាការៈក្អកស្លេស្មបានយ៉ាងមានប្រសិទ្ធភាពដោយគ្រាន់តែ…..

ពេលដែលក្អកខ្លាំង នោះយើងប្រហែលជាមានអារម្មណ៏មួម៉ៅ រកតែធ្វើអីមិនបាន និងឈឺបំពង់ក​​​ ។ តាមពីតទៅ

ក្អកស្លេស្ម គឺជាដំណើរការធម្មតារបស់ប្រព័ន្ធដង្ហើម ដើម្បីជម្រុះចោលសារធាតុរំខានចេញ។ ជាក់ស្តែង យើងគ្រប់គ្នា អាចអនុវត្តវិធីសាស្ត្រ ៥យ៉ាង​ងាយៗ​ ដែលរួមបញ្ចូលទាំងឱសថធម្មជាតិ ដែលយើងអាចរកបានយ៉ាងងាយស្រួល ដូចខាងក្រោម៖

១,ពិសាទឹក៖ ទឹកជាសារធាតុចាំបាច់ប្រចាំថ្ងៃ ហើយកាន់តែសំខាន់នៅពេលអ្នកកំពុងក្អក។ ការពិសាទឹកក្តៅឧណ្ហៗអាចធ្វើឲ្យស្លេស្មរាវ និងអាចជួយបំបាត់ភាពស្អិតរបស់វាបាន។ ព្យាយាមពិសាទឹកឲ្យបានច្រើន ឬអ្នកក៏អាចពិសាទឹកផ្លែឈើ ឬទឹកក្រូចឆ្មារបានផងដែរ។

២, ឱសថធម្មជាតិ៖ ពិសាអាហារ និងភេសជ្ជៈដែលមានក្រូច ខ្ញី ខ្ទឹម ឬទឹកឃ្មុំលាយជាមួយក្រូចឆ្មារ និងទឹកក្តៅជាដើម។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងអស់នេះពិតជាមានប្រសិទ្ធភាពចំពោះការព្យាបាលក្អកស្ងួត ផ្តាសាយ ជាពិសេសក្អកស្លេស្មនេះតែម្តង។ ម៉្យាងគ្រឿងផ្សំដែលមានសារធាតុហឹរ ក៏ជួយសម្រួលផ្លូវដង្ហើម និងលំហូរស្លេស្មបានផងដែរ។

៣,​ ខ្ពុរទឹកអំបិល៖​ ដំបូង អ្នកត្រូវលាយអំបិលប្រមាណ ១/២ ទៅ ២/៣ស្លាបព្រា ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ រួចកូរឲ្យរលាយសព្វ និងអាចយកទៅច្រោះបន្ថែមទៀតក៏បាន។ ចាប់ផ្តើមខ្ពុរដោយងើយ ក ទៅលើ រយៈពេល៣០ ទៅ ៦០វិនាទី រួចខ្ជាក់ចេញ និងខ្ពុរទឹកស្អាតបន្តជាការស្រេច។

៤,តែទឹកឃ្មុំ៖ ទោះបីជាគុណប្រយោជន៍នៃទឹកឃ្មុំល្អជាង Dextromethorphan តែបន្តិចបន្តួចក៏ពិតមែន ក៏ម្តាយឪពុកភាគច្រើនជ្រើសរើសប្រើប្រាស់ទឹកឃ្មុំជាជាងថ្នាំ។ វិធីប្រើទឹកឃ្មុំសម្រាប់ព្យាបាលអាការៈក្អក គឺអ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហៗឬទឹកតែ។

៤, ខ្ញី៖  ការសិក្សាមួយ បានណែនាំថា សារធាតុប្រឆាំងរលាកមួយចំនួននៅក្នុងខ្ញី អាចសម្អាតភ្នាសនៅតាមបំពង់ខ្យល់ដែលអាចកាត់បន្ថយអាការៈក្អកបាន។ ដាក់បន្ទះខ្ញីស្រស់ប្រហែល២០ទៅ៤០ក្រាម ឆុងជាមួយទឹកក្តៅមួយកែវ។ ទុកប្រហែលប៉ុន្មាននាទីមុនផឹក។ អ្នកអាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។ គួរកត់សម្គាល់ថា តែខ្ញីអាចបណ្តាលឲ្យមានបញ្ហាក្រហាយក្រពះ។

ប្រសិនបើអ្នកបានសាកល្បងធម្មជាតិខាងលើមិនមានប្រសិទ្ធភាពទេនោះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានឲ្យបានកាន់តែច្បាស់ស្វែងរកមូលហេតុពិតប្រាកដ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles