We TV Cambodia

វិធានការការពារ និងរោគសញ្ញានៃជម្ងឺ«គ្រុនឈិក»

វិធានការការពារ និងរោគសញ្ញានៃជម្ងឺ«គ្រុនឈិក»

នារដូវភ្លៀង គឺសំបូរទៅដោយសត្វមូស។ ដូច្នេះគួរប្រុងប្រយត្ន័ឱ្យមែនទែន កុំអោយមានជម្ងឺ គ្រុនឈាម។​ ជំងឺគ្រុនឈីក ជាជំងឺម្យ៉ាងដែលស្រដៀងទៅនឹង គ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញី។ រោគសញ្ញា មានដូចជា៖ ក្តៅខ្លួន លើសពី៣៨អង្សាសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃ ជើង និងមានចេញកន្ទួលក្រហម នៅលើដងខ្លួន ជាពិសេសនៅតាមចំហៀងខ្លួន។

ខាងក្រោមនេះជាវិធានការ ការពារជំងឺគ្រុនឈីក ដែលពាក្យពេញហៅថា (ឈីកគន់ហ្គន់យ៉ា) ៖

១. កម្ចាត់ដង្កូវទឹក នៅតាមកន្លែងដែលមានទឹកដក់ (ដូចជា សំបក កង់/ឡាន/ម៉ូតូ កំប៉ុង ត្រឡោកដូង កំប៉ុងកាហ្វេជ័រ) កប់ ដុតចោល ឬទុកដាក់អោយមានរបៀប កុំអោយមានតឹកដក់។

២. កាត់បន្ថយ ជម្រកសត្វមូស ដោយការរស់នៅស្អាត អនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។ ពេលថ្ងៃ ស្លៀកសម្លៀកបំពាក់ ដៃវែងជើងវែង គេងក្នុងមុង ជាប្រចាំ (ពេលយប់) កុំអង្គុយលេងនៅទីងងឹត និងប្រើថ្នាំលាបការពារមូសខាំ (Repellent)។

៣. ក្នុងករណី ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នកបំផុត។ ចៀសវាង ការសាកល្បងព្យាបាល អ្នកជំងឺគ្រុនក្តៅភ្លាមៗ ដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺ ក្នុងសេវាឯកជន ដែលគ្មានសមត្ថភាព ផ្នែកជំងឺគ្រុនឈីក ឬគ្រុនឈាមនេះអោយសោះ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles