We TV Cambodia

វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI) បានព្យាករណ៍ថា ថៃអាចចំណាយពេលដល់ទៅ ៣ឆ្នាំទើបស្ថានភាពសេដ្ឋកិច្ចធម្មតាដូចឆ្នាំ ២០១៩ វិញ

វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI) បានព្យាករណ៍ថា ថៃអាចចំណាយពេលដល់ទៅ ៣ឆ្នាំទើបស្ថានភាពសេដ្ឋកិច្ចធម្មតាដូចឆ្នាំ ២០១៩ វិញ

សម្រួលដោយ៖ពេជ្រ

ប្រទេសថៃ៖ នៅក្នុងសិក្ខាសាលាមួយ ស្តីពី «ភាពធម្មតាថ្មីសម្រាប់វិស័យពាណិជ្ជកម្ម» ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មថៃ (TCC) លោក Somkiat Tangkitvanich ប្រធាន TDRI បាននិយាយថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ត្រូវបានគេរំពឹងថា នឹងមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨​ ទៅទៀត ។

TDRI រំពឹងថា វានឹងចំណាយពេលមួយឆ្នាំ ទៅ ១៨ខែ ដើម្បីផលិត និងចែកចាយវ៉ាក់សាំង ហើយត្រូវការ ពេលវេលារហូតដល់ ៣ឆ្នាំទៀត សម្រាប់សេដ្ឋកិច្ចថៃអាចវិលត្រឡប់ទៅរកកម្រិតដូចកាលពីឆ្នាំ ២០១៩ វិញ។

លោក Somkiat បានឱ្យដឹងថា ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលមួយ ដោយវិធានការបិទទ្វារចាប់​ផ្តើមត្រូវបានបន្ធូរបន្ថយ ហើយអាជីវកម្មជាច្រើនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ ទោះជាយ៉ាងណា លោកបានទទូចថា វិធានការត្រួតពិនិត្យតឹងរឹងនៅតែត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់រលកទីពីរ នៃការផ្ទុះឡើងការឆ្លងវីរុសនេះ។ វិស័យធុរកិច្ចចាំបាច់ត្រូវបង្កើត​ទម្លាប់អាជីវកម្មថ្មី ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសធុរកិច្ចដែលមានការផ្លាស់ប្តូរ។

ជាមួយគ្នានេះដែរ លោក Amonthep Chawla ប្រធានផ្នែកស្រាវជ្រាវរបស់ធនាគារ CIMBT បាននិយាយថា៖ «យើងបានព្យាករណ៍ពីការធ្លាក់ចុះ​យ៉ាងខ្លាំងនៃ GDP នៅត្រីមាសទី ២ ចំនួន ១៤ភាគរយបើធៀបទៅនឹងឆ្នាំមុន»។

បើទោះបីជាមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច និងការបន្ធូរបន្ថយរូបិយវត្ថុយ៉ាងច្រើនក្តី ក៏ធនាគារ CIMB ថៃ (CIMBT) ព្យាកណ៍រថា សេដ្ឋកិច្ចថៃអាចបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសនេះ ដោយការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ទាបជាង ១២,៥ភាគរយ ដែលធ្លាប់កើតមានម្តងកាលពីត្រីមាសទី ២ ឆ្នាំ ១៩៩៨ ៕

ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *