We TV Cambodia

វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំ ពង្រឹងគុណភាពក្នុងការផលិត ដើម្បីទាក់ទាញទីផ្សារក្នុងស្រុកនិងការនាំចេញ

វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំ ពង្រឹងគុណភាពក្នុងការផលិត ដើម្បីទាក់ទាញទីផ្សារក្នុងស្រុកនិងការនាំចេញ

ដោយ៖ពេជ្រ

សៀមរាប៖ វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំ ពង្រឹងគុណភាពក្នុងការផលិត ដើម្បីទាក់ទាញទីផ្សារក្នុងស្រុកនិងការនាំចេញ។ នេះបើតាមលោកមាស ថុល ជាអ្នកចាត់ការទូទៅនៅក្នុងវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរ (IKTT)ប្រចាំខេត្តសៀមរាប។

បើតាមលោក មាស ថុល បានឱ្យដឹងថា សិប្បកម្មសូត្រខ្មែរក្នុងស្រុកអង្គរធំនេះបានផ្តោតសំខាន់លើការផលិតសំពតហូល និងផាមួង ជាលក្ខណៈប្រពៃណីបុរាណខ្មែរ ដើម្បីរក្សាអត្តសញ្ញាណជាតិ ផង និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារទំាងក្នុងស្រុក និងការនាំចេញ ។

លោកបញ្ជាក់ថា វិទ្យាស្ថាននេះបានពង្រឹង គុណភាពលើការផលិតហូល ផាមួង អំពីសូត្របែបបុរាណតែមានគុណភាព ដើម្បីទាក់ទាញអតិថិជន ខណៈផលិតផលសិប្បកម្មសូត្រខ្មែរកាន់តែមានការប្រកួតប្រជែង ទំាងតម្លៃ ការរចនាក្រឡាគោម និងគុណភាព ។

ចំណែកអភិបាលនៃគណៈអភិបាលស្រុកអង្គរធំខេត្តសៀមរាប លោកឡុង រដ្ឋារក្ស បានឲ្យដឹងថា សិប្បកម្មតម្បាញសូត្រនេះបានចូលរួមលើក កម្ពស់ស្ថានភាពជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់រួមទំាងបាន រួមចំណែកថែរក្សាប្រពៃណីវប្បធម៌ជាតិ ។

សូមបញ្ជាក់ថា វិទ្យាស្ថានផលិតសូត្រខ្មែរក្នុងស្រុកអង្គរធំ (IKTT)បានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសជប៉ុន កាលពីឆ្នាំ២០០០ នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀម រាប ហើយក្រៅពីការលក់ចេញក្នុងស្រុក ផលិតផលសូត្រខ្មែរនេះបាននាំចេញទៅក្រៅប្រទេសដូចជា ប្រទេសឥណ្ឌា និងប្រទេសជប៉ុន៕

ប្រភព៖វិទ្យុជាតិ

 

Related Articles