វិថីមួយខ្សែ ស្ថិតនៅក្នុងតំបន់ Baridhara ទីក្រុង Dhaka ប្រទេស បង់ក្លាដែស ឈ្មោះ The Park Road ត្រូវបានរដ្ឋាភិបាល សម្រេចផ្លាស់ប្ដូរទៅជា ឈ្មោះវិថី King Norodom Sihanouk Road “ព្រះនរោត្ដមសីហនុ” វិញ ហើយក៏បាន ដាក់សម្ភាធឲ្យដំណើរការ នៅថ្ងៃទី កាលពីថ្ងៃទី ២៦ ខែកម្ភៈឆ្នាំ ២០២០។
ក្នុងកំឡុងពេលដាក់សម្ភោធជាផ្លូវការ និងការប្ដូរឈ្មោះ ផ្លូវមួយខ្សែនេះកាលពីម្សិលមិញ ត្រូវបានរៀបចំ យ៉ាងល្អស្រស់ និងតុបតែង ជាមួយនឹងការដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះ នរោត្ដមសីហនុ នៅតាមដងផ្លូវជាមួយផងដែរ។
ទន្ទឹមគ្នានេះផងដែរ កម្ពុជាក៏មានផ្លូវមួយខ្សែរ ក្នុងទីក្រុងភ្នំពេញ គឺផ្លូវលេខ ៣៣៧ បានដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដែសគឺ «Bangabandhu SHEIKH MUJIBUR Rahman Road» ក៏គ្រោងនឹងសម្ពោធនៅក្នុងខែមេសាខាងមុខនេះ។
ការសម្រេចផ្លាស់ប្ដូរឈ្មោះ ផ្លូវទាំងពីរខាងលើនេះ គឺធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីបង់ក្លាដែស Sheikh Hasina នៅកម្ពុជា កាលពីឆ្នាំ២០១១។
យោងទៅតាមការលើកឡើងរបស់លោក Md Tajul Islam រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋាភិបាលក្នុងតំបន់ អភិវឌ្ឍជនបទ និងសហប្រតិបត្តិការ បានថ្លែងឲ្យដឹងក្នុងពិធីសម្ពោធថា បង់ក្លាដែស និងកម្ពុជា គឺមិត្តដ៏ល្អ ហើយការសម្រេចចិត្តប្តូរឈ្មោះផ្លូវនេះ គឺធ្វើឡើងផ្អែកតាមការសន្យារបស់លោក Sheikh Hasina។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្រៅស្រុក
